**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ក្រុមការងារស្រុកបាភ្នំ ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ខេត្តព្រៃវែង រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ និងពិនិត្យកំណត់ផែនការសកម្មភាពការងារបន្ត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំទាំង៩ សមាជិកក្រុមការងារ ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ជាមេឃុំ ជំទប់ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយកសាលា មេភូមិ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន សរុបអ្នកចូលរួមមានប្រមាណជិត ៥០០នាក់។

បន្ទាប់ពីលោក រស់ ម៉ឺង អនុប្រធានគណៈកម្មាធិការបក្សស្រុកបាភ្នំ បានធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងារកន្លងមក និងអានសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងការរួមយោបល់យ៉ាងផុលផុសរបស់មេឃុំមួយចំនួនជុំវិញការងារគ្រប់គ្រងសមាជិកគណបក្ស ក្រុមបក្សក្នុងមូលដ្ឋានភូមិឃុំ ដើម្បីចូលរួមសម្រេចឱ្យបានការបេ្តជ្ញាចិត្តជាយុទ្ធសាស្រ្តដណ្តើមជ័យជំនះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ រួចមក ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិសរុបកិច្ចប្រជុំ ដោយបានធ្វើការកោតសរសើរ និងអរគុណដ៏ស្មោះស្ម័គ្រសាជាថ្មីម្តងទៀត ចំពោះជ័យជំនះដ៏ត្រចះត្រចង់ របស់កម្លាំងសរុបមន្រ្តី និងសកម្មជន នៃក្រុមការងារ និងគណបក្សស្រុកឃុំ ដែលបានចូលរួមចំណែកយ៉ាងសក្តិសមជាមួយជោគជ័យដ៏ត្រចះត្រចង់ នៅទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបញ្ជាក់រំលឹកបន្ថែមដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តចូលរួមបង្ការទប់ស្កាត់កូវីដ១៩ ដោយពង្រឹងខ្ជាប់ខ្ជួនវិធានការ ៣ការពារ ៣កុំ ពិសេសត្រូវបន្តចូលរួមក្នុងចលនាជាតិក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយត្រូវរួមគ្នាជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋដើម្បីបង្កើនភាពស៊ាំសហគមន៍ និងចូលរួមដោះស្រាយផលប៉ះពាល់បង្កដោយជំងឺដ៏កាចសាហាវនេះ សំដៅចូលរួមពង្រឹងការបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញឱ្យបានរឹងមាំជារៀងរហូត។

ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារ បានរំលឹកលើកទឹកចិត្តក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវឆ្លៀតឱកាសរដូវបុណ្យទាននេះ បន្តចុះអរគុណអ្នកបោះឆ្នោត និងចូលរួមពិធីប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធជាប្រចាំជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។

ថ្លែងមតិបញ្ចប់កិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានគូសបញ្ជាក់សាជាថ្មីឡើងវិញពីកាតព្វកិច្ច ក្នុងការតបស្នងចំពោះជំនឿទុកចិត្ត និងការគាំទ្រដ៏រឹងមាំរបស់ប្រជាជនមកលើគណបក្សយើង គឺត្រូវរួមគ្នាបន្តពុះពារជំរុញអនុវត្តសម្រេចភារកិច្ចនយោបាយតាមមុខសញ្ញានៅគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ប្រែក្លាយការបេ្តជ្ញាចិត្តជាយុទ្ធសាស្រ្ត ជាចលនាសកម្មភាពជាក់ស្តែងនៃអំពើល្អ បម្រើប្រជាជនគ្រប់ពេលវេលា គ្រប់ទីកន្លែង សំដៅពង្រីកប្រៀបឈ្នះ ឈានឆ្ពោះទៅដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខនេះទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបេសកកម្មជាប្រវត្តិសាស្រ្ត ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់មាតុភូមិ និងប្រជាជនកម្ពុជា ជាដរាបតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង