**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

វៀតណាម អបសាទរចំពោះជោគជ័យកម្ពុជាក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលនាំឲ្យមានលទ្ធភាព បើកដំណើរការសង្គម និងសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម ង្វៀន ភូជុង ( Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្ស កុំម្មុយនីស្តវៀតណាម បានអបសាទរចំពោះជោគជ័យកម្ពុជាក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលនាំឲ្យមានលទ្ធភាព បើកដំណើរការសង្គមនិងសេដ្ឋកិច្ចឡើងវិញ។

ការលើកឡើងបែបនេះបានធ្វើឡើងនៅក្នុងជំនួបជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ ក្នុងឱកាសដែលសម្តេច អគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអគ្គលេខាធិការបក្ស ដែលឆ្លៀតឱកាសដ៏មមាញឹក អនុញ្ញាតឱ្យគណៈប្រតិភូបានជួបសម្តែងការគួរសម និងបានទទួល ស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ។

សម្តេចបានអបអរសាទរចំពោះខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិវៀតណាម និងបានប្រសិទ្ធពរជ័យជូន ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម សូម ទទួលបាននូវសេចក្តីសុខ សុភមង្គល វិបុលភាព និងវឌ្ឍនភាព ជានិច្ចនិរន្តរ៍ និងបានសម្តែងនូវការអបអរសាទរខួបលើកទី ៥៥ឆ្នំា នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាង កម្ពុជា-វៀតណាម និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម ផងដែរ។

ក្នុងឱកាសនោះដែរសម្តេចប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានមោទនភាពរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ រឹងមំា និងយូរអង្វែង ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងដើម្បីសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ និងសកលលោក ។

ឯកឧត្តម ង្វៀន ភូជុង បានអបសាទរចំពោះជោគជ័យរបស់កម្ពុជានៅក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពបើកដំណើរការសង្គមនិងសេដ្ឋកិច្ចឡើងវិញ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិទៅមុខឥតឈប់ឈរ។

ឯកឧត្តម បានអបអរសាទរផងដែរ ដែលកម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីពេលថ្មីៗនេះ បានយ៉ាងជោគជ័យ ដែលបានឆ្លុះបញ្ចំាងពីការទុក្ខចិត្តនិងជឿជាក់របស់ប្រជាជនកម្ពុជា មកលើគណបក្ស ប្រជាជនកម្ពុជា ហើយបានសង្កត់ធ្ងន់ថា ជោគជ័យនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ គណបក្សប្រជាជន ឈានទៅដណើ្តមជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិនាឆ្នាំ ២០២៣ ខាងមុខ។

ឯកឧត្តម ង្វៀន ភូជុង បានគាំទ្រនូវលទ្ធផលដ៏ជោគជ័យ នៃជំនួបពិភាក្សាការងាររបស់សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី១២ ខែកញ្ញា ថាជាលទ្ធផលដ៏ល្អមួយក្នុងការបន្ត ជំរុញ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ បក្សនិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង៕

អត្ថបទដែលជាប់ទាក់ទង