**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

នគរបាលក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់ ទៅសាលាដំបូងខេត្ត បន្ទាប់ពីឃាត់ខ្លួន

ភ្នំពេញ៖ ដើម្បីភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាល ក្រុង ស្រុក ទាំង០៩ ត្រូវយកចិត្តទុកដាក់បង្រ្កាបរាល់បទល្មើសកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន ។

ជាលទ្ធផល ក្រោយពីមានបណ្តឹងពីជនរងគ្រោះក្នុងករណីចោរឆក់កាបូប នៅវេលាម៉ោង០,៥០ រំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួកគេ០៤នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់បន្តតាមនិតិវិធី ។

លោកវរសេនីយ៍ឯល សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។មុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង មកពីក្រោយជនរងគ្រោះគឺស្រមទិសគ្នា បានធ្វើសកម្មភាពឆក់កាបូបតែពុំបានសម្រេច ក្នុងនោះមានម៉ូតូជនសង្ស័យដែលធ្វើសកម្មភាពឆក់នោះ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះផេង ភេទប្រុស (គេចខ្លួន) និងឈ្មោះញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅបុកគូទឡានគេចតទុក បណ្ដាលអោយដួលរត់ចោល ម៉ូតូ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយ ប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ប្រទះឃើញមុខសញ្ញាគួរសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាហ្សូម័អិច ពណ៌ទឹកក្រូច-ស មកក្បែរកន្លែងកើតហេតុ ទើបកម្លាំងយើងធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូចំនួន២គ្រឿងខាងលើ មកសាកសួរ មាន៖ឈ្មោះម៉ុន ផានិត និងឈ្មោះណាន ថៃហៀង ពួកគេទាំង០២នាក់ នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន២នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់កាបូបគេពិតប្រាកដមែន។ចំណែកឈ្មោះ ខេង លាភហេង ហៅ ផេងនិងឈ្មោះញ៉ា ក្រោយជិៈទៅបុកឡានពួកគេទុកម៉ូតូចោលរត់គេចខ្លួន ។

 

លោក អធិការក្រុងបានបញ្ជាក់ថា ក្រោយពីទទួលបានចម្លើយសារភាពនិងកំណត់បានពីមុខសញ្ញា ហើយនោះ នៅវេលាម៉ោង១០ព្រឹក ថ្ងៃដដែលកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ខេង លាភហេង ហៅ ផេង ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ និងវ្តថុតាងម៉ូតូជិៈធ្វើសកម្មភាព នគរបាលជំនាញផ្នែកព្រហ្មទណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនិងបានបញ្ជូនបនតទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីហើយដែរ។ចំណែកបក្ខពួក០១នាក់ឈ្មោះញ៉ា កំពុងគេចខ្លួននោះកម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវ ចាប់ខ្លួនយក មកផ្តន្ទាទោសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង