**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ខួបមួយឆ្នាំនៃការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន៖ មេរៀនដែលទទួលបាន


គិតមកដល់ខែសីហា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍សោកនាដកម្មដ៏គួរឲ្យសង្វេគនិងតក់ស្លុត ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុល បានកន្លងផុតទៅអស់រយៈពេលមួយឆ្នាំហើយ។ យើងអាចចងចាំយ៉ាងច្បាស់នូវរូបភាពហ្វូងប្រជាជនអាហ្វហ្កានីស្ថានយ៉ាងច្រើនណែនណាន់តាន់តាប់ប្រជ្រៀតដណ្ដើមគ្នាចូលទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុលដើម្បីព្យាយាមភៀសខ្លួនចេញពីអាហ្វហ្កានីស្ថានតាមយន្តហោះរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដោយអ្នកខ្លះបានព្យាយាមរត់ដេញតាមនិងតោងជិះយន្តហោះទ័ពអាកាសសហរដ្ឋអាមេរិកដែលកំពុងរត់ហោះឡើងទៅលើអាកាស ហើយបានធ្លាក់ស្លាប់គួរឲ្យរន្ធត់។ មហន្តរាយភូមិសាស្រ្តនយោបាយមួយដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ហាក់ដូចជារលុបបាត់ចេញពីចំណងជើងអត្ថបទសារព័ត៌មាននានា ដោយចំណាប់អារម្មណ៍របស់ពិភពលោកហាក់ដូចជាត្រូវបានបង្វែរទៅកាន់សង្គ្រាមនៅអ៊ុយក្រែនវិញ ដែលសង្គ្រាមនេះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ក៏មានចំណែកពាក់ព័ន្ធយ៉ាងធំផងដែរ។ ចំណាប់អារម្មណ៍របស់ពិភពលោកចំពោះព្រឹត្តិការណ៍នៅទីក្រុងកាប៊ុលកាលពីឆ្នាំកន្លងទៅ ហាក់ដូចជាថមថយទៅតាមពេលវេលា ប៉ុន្តែជាក់ស្ដែង ទុក្ខវេទនារបស់ប្រជាជនស៊ីវិលអាហ្វហ្កានីស្ថាន មិនបានថមថយទៅតាមពេលវេលានោះឡើយ តែផ្ទុយទៅវិញ កំពុងកើនឡើងកាន់តែធ្ងន់ធ្ងរ។
នាពេលបច្ចុប្បន្ននេះ ប្រហែល៧០%នៃគ្រួសារប្រជាជនអាហ្វហ្កានីស្ថាន ពុំមានលទ្ធភាពអាចរកបាននូវវត្ថុចាំបាច់សម្រាប់ទ្រទ្រង់ជីវិតនោះឡើយ ហើយប្រជាជនអាហ្វហ្កានីស្ថានចំនួនជិត២៣លាននាក់ (ដែលមានចំនួនជាងពាក់កណ្ដាលនៃប្រជាជនសរុប) កំពុងប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ ទន្ទឹមនឹងនេះ កុមារអាហ្វហ្កានីស្ថានប្រហែល៣លាននាក់កំពុងប្រឈមនឹងកង្វះជីវជាតិធ្ងន់ធ្ងរ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។ ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ជាពិសេសទណ្ឌកម្មរបស់បស្ចិមលោក ប្រឆាំងនឹងរដ្ឋាភិបាលរបស់ក្រុមតាលីបង់ រឹតតែបន្ថែមទម្ងន់ទុក្ខវេទនាទៅលើប្រជាជនស៊ីវិលអាហ្វហ្កានីស្ថាន។
យើងក៏អាចនិយាយបានថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ជំពាក់កាតព្វកិច្ចសីលធម៌និងមនុស្សធម៌ក្នុងការជួយសម្រាលទុក្ខវេទនារបស់ប្រជាជនអាហ្វហ្កានីស្ថាន ដែលធ្លាប់ផ្ញើក្ដីសង្ឃឹមនិងជោគវាសនារបស់ខ្លួនលើសហរដ្ឋអាមេរិក។ ការកៀបសង្កត់និងដាក់សម្ពាធលើក្រុមតាលីបង់ មិនផ្ដល់ផលល្អចំពោះសហរដ្ឋអាមេរិកខ្លួនឯង និងប្រជាជនអាហ្វហ្កានីស្ថាន នោះឡើយ។ ជាការពិត យើងត្រូវទទួលស្គាល់ថា នាពេលបច្ចុប្បន ក្រុមតាលីបង់ គឺជាអ្នកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន ហើយពុំមានកម្លាំងណាមួយ មានសមត្ថភាពគ្រប់គ្រាន់អាចបណ្ដេញក្រុមតាលីបង់ចេញពីអំណាចនោះឡើយ។ សហរដ្ឋអាមេរិក គួរប្រើប្រាស់ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចដែលខ្លួនមាន ជំរុញឲ្យក្រុមតាលីបង់ងាកទៅអនុវត្តគោលនយោយបាយត្រឹមត្រូវដែលនឹងជួយកែលម្អស្ថានភាពរស់នៅរបស់ប្រជាជនអាហ្វហ្កានីស្ថាន និងបង្កើនសន្តិសុខរបស់សហរដ្ឋអាមេរិក តាមរយៈការមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមណាមួយប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថាន ធ្វើជាមូលដ្ឋានសម្រាប់ធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ និយាយម្យ៉ាងទៀត ការធ្វើឲ្យឯកោនិងទណ្ឌកម្ម ដែលជាវិធីសាស្រ្តដ៏ពេញនិយមរបស់បស្ចិមលោក មិនត្រឹមតែមិនអាចយកមកដោះស្រាយគ្រប់បញ្ហានោះទេ ក៏ប៉ុន្តែវិធីសាស្រ្តទាំងនេះថែមទាំងធ្វើឲ្យប្រជាជនដែលគ្មានកំហុសកាន់តែរងទុក្ខវេទនាខ្លាំងជាងមុនថែមទៅទៀត។
ទន្ទឹមនឹងនេះ អ្វីដែលយើងអាចរៀនសូត្របានពីករណីអាហ្វហ្កានីស្ថាន គឺថាការកសាងប្រទេសមួយ ជាពិសេសប្រទេសក្រីក្រដែលញាំញីទៅដោយសង្គ្រាម ពុំអាចធ្វើឡើងដោយងាយស្រួលយ៉ាងឆាប់រហ័សនិងប្រកបដោយជោគជ័យនោះឡើយ។ សហរដ្ឋអាមេរិក តែងតែរិះគន់ប្រទេសកំពុងអភិវឌ្ឍន៍នានាចំពោះបញ្ហាអភិបាលកិច្ចទន់ខ្សោយ ជាពិសេសអំពើពុករលួយ និងកង្វះការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានបរាជ័យក្នុងការសម្រេចគោលដៅស្ទើរតែទាំងអស់របស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិកខ្លួនឯងបានចំណាយពេលជិត២០ឆ្នាំ និងទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីកសាងប្រទេសអាហ្វហ្កានីស្ថាន។ នណាក៏ដឹងដែរថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលគាំទ្រដោយអាមេរិក ពោរពេញទៅដោយអំពើពុករលួយ និងពុំបានអនុវត្តលទ្ធិប្រជាធិបតេយ្យបានល្អនោះឡើយ ដែលនេះគឺជាមូលហេតុដ៏ចម្បងមួយដែលនាំទៅដល់ការដួលរលំយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលនេះ។

ករណីអាហ្វហ្កានីស្ថាន បានផ្ដល់ភ័ស្តុតាងបញ្ជាក់បន្ថែមថា ពុំមានជនបរទេសណាស្រឡាញ់ប្រទេសជាតិដទៃមួយខ្លាំងជាងជនជាតិរបស់ប្រទេសនោះខ្លួនឯង នោះឡើយ។ សហរដ្ឋអាមេរិក បានដឹងយ៉ាងច្បាស់ជាមុនរួចទៅហើយថាក្រោយការដកកងទ័ពរបស់ខ្លួន រដ្ឋាភិបាលអាហ្វហ្កានីស្ថានរបស់ប្រធានាធិបតីអាស្រាហ្វហ្កានី នឹងដួលរលំ គ្រាន់តែសហរដ្ឋអាមេរិក មិនគិតថាការដួលរលំនោះអាចនឹងកើតឡើងយ៉ាងឆាប់រហ័សហួសពីការស្មានបែបនោះ។ រហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន នៅតែយល់ឃើញថា ការសម្រេចចិត្តរបស់គាត់ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺត្រឹមត្រូវ។ ប្រាកដណាស់ ការសម្រេចចិត្តរបស់គាត់ គឺត្រឹមត្រូវសម្រាប់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងប្រជាជនអាមេរិក ក៏ប៉ុន្តែជនស៊ីវិលអាហ្វហ្កានីស្ថាន ជាពិសេសអ្នកដែលបានបម្រើការងារជាមួយនិងជួយដល់កងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលបានផ្ញើក្ដីសង្ឃឹមនិងជោគវាសនាលើអាមេរិក មានអារម្មណ៍ថាខ្លួនចាញ់បោកអាមេរិកនិងត្រូវអាមេរិកក្បត់ ដោយត្រូវអាមេរិកបោះបង់ចោលដោយមិនស្ដាយស្រណោះក្បត់ពីគោលការណ៏សីលធម៌របស់មនុស្សជាតិ ។ ជាការពិត សហរដ្ឋអាមេរិក មិនអាចរក្សាវត្តមានកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្កានីស្ថានជារៀងរហូតនោះឡើយ ក៏ប៉ុន្តែការដកកងទ័ព គួរតែត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ ដោយធានាថាប្រជាជនអាហ្វហ្កានីស្ថាននឹងមានសុវត្ថិភាព ក្រោយការដកកងទ័ព ។ សហរដ្ឋអាមេរិកគួរប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីដាក់សម្ពាធឲ្យក្រុមតាលីបង់ចូលរួមក្នុងការចរចារដោយឆន្ទៈពិតប្រាកដ និងសម្របសម្រួលដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដមួយ និងបន្តរក្សាវត្តមានយោធារបស់ខ្លួន ដើម្បីធានានូវការអនុវត្តកិច្ចព្រមព្រៀងនោះ មុននឹងចាកចេញ។ ការចាកចេញដោយពុំមានការធានាច្បាស់លាស់នូវសុវត្ថិភាពរបស់ប្រជាជនអាហ្វហ្កានីស្ថាន គឺជាការចាកចេញដោយគ្មានទំនួលខុសត្រូវ ដោយអសីលធម៌និងអមនុស្សធម៌។
ជាងនេះទៅទៀត ករណីអាហ្វហ្កានីស្ថានក៏បង្ហាញផងដែរថា គេមិនអាចនាំយកលទ្ធិប្រជាធិបតេយ្យទៅផ្គុំដំឡើងឬបំពាក់ឲ្យប្រទេសផ្សេងមួយទៀតដោយបង្ខំនោះឡើយ ។ ការព្យាយាមបង្កើតនិងដាក់ឲ្យដំណើរការនូវស្ថាប័នដែលគេហៅថាស្ថាប័នប្រជាធិបតេយ្យ ដោយមិនខ្វល់អំពីបរិបទសង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ មិនអាចទទួលបានជោគជ័យនោះឡើយ។ ប្រព័ន្ធប្រជាធិបតេយ្យបែបនេះ មានតែរូបឬសម្បក តែគ្មានព្រលឹង។ និយាយជារួម វាជាគំនិតខុសឆ្គងធ្ងន់ធ្ងរមួយដែលយល់ឃើញថា គេអាចចម្លងគំរូប្រព័ន្ធប្រជាធិបតេយ្យដ៏ល្អមួយ យកទៅដាក់ឲ្យអនុវត្តប្រកដោយជោគជ័យនៅគ្រប់ទីកន្លែង ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង