**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

លោក សុីន សុីសាមុត អធិរាជសម្លេងមាស តន្រ្តីករ និងជាអ្នកចម្រៀង ដែលមានសម្លេងដ៏ពិសិដ្ឋពីកំណើត

ប្រសិនបើលោក សុីន សុីសាមុត នៅរស់រានមានជីវិតមកទល់បច្ចុប្បន្ននេះ លោកមានជន្មាយុ៩០ឆ្នាំគត់ (១៩៣២ – ២០២២)។ លោកកើតឆ្នាំរោង។

កាលនៅរស់រានមានជីវិត លោក សុីន សុីសាមុត ជាតន្រ្តីករ និងជាអ្នកចម្រៀង ដែលមានសម្លេងដ៏ពិសិដ្ឋពីកំណើត។ សម្លេងស្រទន់ប្រកបដោយទឹកដមពីធម្មជាតិរបស់គាត់បានអង្រួនបេះដូងអ្នកស្តាប់គ្រប់ស្រទាប់វណ្ណៈក្នុងសង្គមខ្មែររហូតមកទល់សម័យកាលយើងនេះ។ លោក ស៊ីន ស៊ីសាមុត អាចច្រៀងចម្រៀងចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ psychedelic rock, garage rock, jazz, bossanova, Latin, blues, cha cha cha, agogo ។ មិនត្រឹមតែជាតន្រ្តីករ និងជាអ្នកចម្រៀងដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែ លោក សុីន សុីសាមុត ក៏ជាអ្នកនិពន្ធបទភ្លេង ជា Bandleader និងជាផលិតករភាពយន្ត (Producer) ថែមទៀតផង។ លោកអាចលេងឧបករណ៍ភ្លេងមានដូចជា វីយ៉ូឡុង mandolin ស្រឡៃ និងផ្លុំបុី។ ចាប់ពីឆ្នាំ១៩៥៧ លោក សុីន សុីសាមុត ចាប់ផ្តើមល្បីឈ្មោះកាន់តែរន្ទឺទូទាំងប្រទេស ជាពិសេសនៅពេលព្រះមហាក្សត្រខ្មែរសព្វព្រះរាជហរទ័យ។ ចំណែកដៃគូច្រៀងចម្រៀងជាមួយគាត់រួមមាន លោកស្រី រស់ សិរីសុទ្ធា ប៉ែន រ៉ន ហ៊ួយ មាស ហែម សុវណ្ណ សូ សាវឿន ហៃ សុខុម ចោម ច័ន្ទតារា ម៉ៅ សារ៉េត កែវ សេដ្ឋា ឈួន ម៉ាឡៃ និងលោកស្រី ប៉ែន រ៉ម (ប្អូនស្រីបង្កើតរបស់លោកស្រី ប៉ែន រ៉ន)។

សូមរំលឹកថា លោក ស៊ីន ស៊ីសាមុត គឺ ជា អ្នក និពន្ធ បទ ចម្រៀង និង ជា អ្នក ចម្រៀង ខ្មែរ ដ៏ ល្បី ល្បាញ នា អំឡុង ទសវត្សន៍ឆ្នាំ៥០ ដល់ទសវត្សន៍ឆ្នាំ៧០។ លោក ស៊ីន ស៊ីសាមុត ទទួលរហស្សនាម ថា អធិរាជ សំឡេង មាស។ លោកបានទទួល មរណភាព ក្នុង ជន្មាយុ៤៤ឆ្នាំ ក្រោមរបប ប្រល័យ ពូជ សាសន៍ ខ្មែរ ក្រហមប៉ុល ពត នៅ ថ្ងៃ ទី១៨ ខែ ឧសភា ឆ្នាំ១៩៧៦ ក្រោយការជម្លៀសចេញពីទីក្រុងភ្នំពេញទៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥៕

ខ្ញុំសូមឧទ្ទិសអត្ថបទនេះជូនចំពោះលោក ស៊ីន ស៊ីសាមុត។ សូមវិញ្ញាណក្ខ័ន្ធរបស់លោកសុីន សុីសាមុត ទៅកាន់សុគតិភព៕

ដោយៈ ស្ទីវិន សាន់អគ្គនាយករង HNA News

អត្ថបទដែលជាប់ទាក់ទង