**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននិងមានសារៈសំខាន់បំផុតសម្រាប់ជាតិនិងប្រជាជន

 

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាននិងមានសារៈសំខាន់បំផុតសម្រាប់ជាតិនិងប្រជាជន។

នៅព្រឹកថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម នេត្រ ភក្ត្រាបានចូលជាអធិបតីនៃពិធីប្រកាសទទួលខ្លួនក្លឹប Rotary ប្រចាំខេត្តសៀមរាបដែលជាសមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា។

Rotary គឺជាបណ្តាញពិភពលោកមួយដែលមានសមាជិកជាង ១,៤លាននាក់ ដែលផ្តល់សេវាកម្មដល់អ្នកដទៃ លើកកម្ពស់សុចរិតភាព និងជំរុញការយល់ដឹងអំពីពិភពលោក សុច្ឆន្ទៈ និងសន្តិភាពតាមរយៈការប្រកបអាជីវកម្ម វិជ្ជាជីវៈ និងអ្នកដឹកនាំសហគមន៍។ ក្លឹបអន្តរជាតិនេះក៏ធ្វើការលើការលើកស្ទួយសន្តិភាព ប្រឆាំងនឹងជំងឺឆ្លង ផ្តល់ទឹកស្អាត ការថែទាំសុខភាព និងអនាម័យ ការជួយសង្គ្រោះម្តាយនិងទារក ការគាំទ្រលើការអប់រំ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ការពារបរិស្ថាន និងជំរុញឱ្យមានការចូលរួម។

ពាក់ព័ន្ធនឹងសុខសន្តិភាពនេះ ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ និងមានសារៈសំខាន់បំផុតសម្រាប់ជាតិនិងប្រជាជន។

ឯកឧត្ដមបន្តថា កម្ពុជាបានទទួលសុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នា១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដោយសារតែកត្តាសុខសន្តិភាពពេញលេញនេះ បានជាកម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីកសាងប្រទេសឱ្យរីកចម្រើន មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច កសាងឡើងវិញនូវធនធានមនុស្ស និងបានកសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ។ ដូច្នេះយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារថែរក្សាសុខសន្តិភាពដែលកម្ពុជាមានឱ្យបានគង់វង្ស។

នៅក្នុងឱកាសនោះ ឯកឧត្ដម នេត្រ ភក្ត្រា បានជំរុញឱ្យសមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជាបង្កើនសកម្មភាព និងខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀតក្នុងការ បំពេញការងារ ធ្វើអំពើមនុស្សធម៌សម្រាប់សហគមន៍។ អង្គការជឿជាក់លើសិស្សជនបទកម្ពុជាបាននិងកំពុងអនុវត្តគម្រោងជាច្រើនក្នុងការជួយសហគមន៍ក្នុងនោះការសហការជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ដបទឹកនិងធុងចម្រោះទឹកស្អាតជូនដល់សាលា រៀននានានៅក្នុងសហគមន៍ក្នុងតំបន់សៀមរាបអង្គរ ក្នុងទិសដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀននិងក្នុងសហគម៍ ព្រមទាំងផ្តល់ទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ កាត់បន្ថយចំណាយប្រចាំថ្ងៃ និងមានទឹកបរិភោគគ្រប់គ្រាន់។

គម្រោងសហគមន៍គ្មានប្លាស្ទិកនេះនឹងធ្វើឱ្យតំបន់អង្គការដែលជាបេតិកភ័ណ្ឌពិភពលោកកាន់តែមានសម្រស់ស្រស់ស្អាតកាន់តែខ្លាំង និងមានអនាម័យបរិស្ថានស្អាត មានផាសុកភាព៕

អត្ថបទដែលជាប់ទាក់ទង