**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

នូវែលសេឡង់ ជំរុញការចរចាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-នូវែលសេឡង់ ឱ្យបានឆាប់

ភ្នំពេញ៖ ប្រទសនូវែលសេឡង់ រំពឹងថា ការចរចាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន នូវែលសេឡង់ សម្រេចឱ្យបាននៅក្នុងខែវិច្ឆិកាចុងឆ្នាំ២០២២នេះ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចឱ្យកាន់តែល្អ។

ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នូវែលសេឡង់ បានពិភាក្សាគំនិតផ្ដួចផ្ដើមផ្សេងៗជាច្រើន ដែលនូវែលសេឡង់នឹងបន្តលើកឡើងនូវកម្មវិធី ពង្រឹងសមត្ថភាពដោយផ្ទាល់ដល់ប្រទេសអាស៊ាន ។

ក្នុងឱកាសនោះ កិច្ចប្រជុំបានបង្ហាញពីការតាំងចិត្តខ្ពស់ ក្នុងការពង្រឹងយន្តការអាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក និងគោរពមិត្តភាពអាស៊ានជាដើម ។

ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំក៏បានបញ្ជាក់អំពីការអនុវត្តន៍កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ ដើម្បីសម្រួលទៅដល់ការធ្វើដំណើររវាងប្រជាជននៅក្នុងតំបន់អាស៊ាន និងប្រជាជននូវែលសេឡង់ផងដែរ ហើយក៏កំពុងតែដំណើរការប្រព័ន្ធបណ្តុះបណ្តាលពហុជាតិដែលមានភាពធន់ ខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់នឹងមានសេរីភាព ក៏ដូចជាទីផ្សារបើកចំហនិងសេរី ព្រមទាំងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ២០៣០ ។

សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសនូវែលសេឡង់បានក្លាយជាដៃគូសន្ទនារបស់អាស៊ានក្នុងឆ្នាំ ១៩៧៥ ទំនាក់ទំនងសន្ទនាអាស៊ាននូវែលសេឡង់បានវិវត្តទៅជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើសសរស្តម្ភសហគមន៍អាស៊ានទាំងបី។ ភាពជាដៃគូរវាងអាស៊ាន និងនូវែលសេឡង់បានឈានដល់ដំណាក់កាលសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលសេឡង់ លើកទី ៤០ ដែលធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនោះ មេដឹកនាំនៃកិច្ចប្រជុំបានប្រកាសពីការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់ដល់កម្រិតយុទ្ធសាស្ត្រតាមរយៈ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន-នូវែលសេឡង់ ក្នុងឱកាសខួបលើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់៖ ការជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមកកាន់តែច្រើន ។

ប្រទសនូវែលសេឡង់ រំពឹងថា ការចរចាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន នូវែលសេឡង់ សម្រេចឱ្យបាននៅក្នុងខែវិច្ឆិកាចុងឆ្នាំ២០២២នេះ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចឱ្យកាន់តែល្អ។

ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នូវែលសេឡង់ បានពិភាក្សាគំនិតផ្ដួចផ្ដើមផ្សេងៗជាច្រើន ដែលនូវែលសេឡង់នឹងបន្តលើកឡើងនូវកម្មវិធី ពង្រឹងសមត្ថភាពដោយផ្ទាល់ដល់ប្រទេសអាស៊ាន ។

ក្នុងឱកាសនោះ កិច្ចប្រជុំបានបង្ហាញពីការតាំងចិត្តខ្ពស់ ក្នុងការពង្រឹងយន្តការអាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក និងគោរពមិត្តភាពអាស៊ានជាដើម ។

ឯកឧត្តមបញ្ជាក់ថា កិច្ចប្រជុំក៏បានបញ្ជាក់អំពីការអនុវត្តន៍កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ ដើម្បីសម្រួលទៅដល់ការធ្វើដំណើររវាងប្រជាជននៅក្នុងតំបន់អាស៊ាន និងប្រជាជននូវែលសេឡង់ផងដែរ ហើយក៏កំពុងតែដំណើរការប្រព័ន្ធបណ្តុះបណ្តាលពហុជាតិដែលមានភាពធន់ ខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់នឹងមានសេរីភាព ក៏ដូចជាទីផ្សារបើកចំហនិងសេរី ព្រមទាំងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ២០៣០ ។

សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសនូវែលសេឡង់បានក្លាយជាដៃគូសន្ទនារបស់អាស៊ានក្នុងឆ្នាំ ១៩៧៥ ទំនាក់ទំនងសន្ទនាអាស៊ាននូវែលសេឡង់បានវិវត្តទៅជាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើសសរស្តម្ភសហគមន៍អាស៊ានទាំងបី។ ភាពជាដៃគូរវាងអាស៊ាន និងនូវែលសេឡង់បានឈានដល់ដំណាក់កាលសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលសេឡង់ លើកទី ៤០ ដែលធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនោះ មេដឹកនាំនៃកិច្ចប្រជុំបានប្រកាសពីការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់ដល់កម្រិតយុទ្ធសាស្ត្រតាមរយៈ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន-នូវែលសេឡង់ ក្នុងឱកាសខួបលើកទី៤០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់៖ ការជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមកកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង