ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់

បេរូត៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហេសបូឡាកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញជំនឿចិត្ត ថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលនឹងសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់។
តាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា អ៉ីរ៉ង់អាចទាមទារលក្ខខណ្ឌឱ្យអ៉ីស្រាអែលដកថយ ជាផ្នែកនៃកិច្ចចរចារជុំបន្ទាប់ជាមួយសហរដ្ឋអាមេរិក ដែលគ្រោងឡើងបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នាថ្ងៃសុក្រខាងមុខ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្រុមហេសបូឡាប្រាប់ Reuters ដូច្នេះថា «យើងជឿថានឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកទេ បើអ៉ីស្រាអែលមិនដកថយ»។
វាគឺជាលើកទីមួយហើយដែលក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ភ្ជាប់បញ្ហាដកថយនៃកងកម្លាំងអ៉ីស្រាអែលទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕
