**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”

បន្ទាយមានជ័យ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានរៀបចំអបអរសាទរ ទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីរឧកញ៉ា លោក លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្សប្រមាណជាង២០០០នាក់ ដែលកម្មវិធីនេះនឹងចាប់ផ្ដើមឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ធ្វើនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការរៀបចំជាស្តង់ពិព័រណ៍យ៉ាងធំទូលាយ ដែលរួមមាន៖
– ការតាំងបង្ហាញឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ សម្រាប់ការបណ្ដុះបណ្ដាលជំនាញរបស់គ្រឹះស្ថាន TVET។
– ការបង្ហាញសមិទ្ធផលរូបវន្ត និងស្នាដៃច្នៃប្រឌិត របស់យុវជនជ័យ។
– ការចូលរួមតាំងបង្ហាញពីបណ្ដាវិស័យឯកជននានាក្នុងខេត្ត ដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារ និងតម្រូវការទីផ្សារការងារជាក់ស្តែង។

លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេក ទេសខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានសំខាន់ខិតខំប្រឹងប្រែងយ៉ាងសកម្មលើការងារបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យដើម្បីទទួលបានជំនាញមួយពិតប្រាកដ ការងារនិងប្រាក់ចំណូលសមរម្យ។

នាឱកាសនេះដែរលោកស្រី បានលើកឡើងនូវលទ្ធផលសំខាន់ៗដែលវិទ្យាស្ថានសម្រេចបាន ផ្អែកលើទិន្នន័យជាក់ស្តែងគិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះដូចជា៖លទ្ធផលការងារបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី (១.៥M) គិតត្រឹមខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានមានសិស្សចុះឈ្មោះចូលរៀនសរុបចំនួន ១,០៥៩ នាក់ (ក្នុងនោះស្រី ៣៩៥ នាក់)។ បច្ចុប្បន្នសិស្សកំពុងសិក្សាជាក់ស្តែងមានចំនួន ៧៨២ នាក់ (ស្រី ៣៣៩ នាក់) និងមានសិស្សបានបញ្ចប់ការសិក្សាចំនួន ២០២ នាក់ (ស្រី ៣៧ នាក់)។មុខជំនាញដែលទទួលបានការចាប់អារម្មណ៍ខ្លាំង រួមមាន៖សេវាកម្មរដ្ឋបាល៖ មានសិស្សចុះឈ្មោះច្រើនជាងគេរហូតដល់ ២៤៦ នាក់ (ស្រី ១៧៦ នាក់)។សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន៖ មានសិស្សចុះឈ្មោះចំនួន ២៤២ នាក់។ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ៖ មានសិស្សចុះឈ្មោះចំនួន ១៣៦ នាក់(ស្រី ១២១ នាក់)។ក្រៅពីនេះមានជំនាញ៖ ការថែទាំនិងជួសជុលរថយន្ត, ម៉ូតូ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ,និងការធ្វើនំជាដើម។

លោកស្រីបញ្ជាក់ថា លទ្ធផលការងារវាយតម្លៃសមត្ថភាពទទួល ស្គាល់ជំនាញពីមុន-RPLដើម្បីផ្តល់ឱកាសនិងតម្លៃជូនដល់បងប្អូនកម្មករ និយោជិត ឬពលករដែលមានបទ ពិសោធន៍ការងារស្រាប់ ប៉ុន្តែខ្វះសញ្ញាបត្របញ្ជាក់ផ្លូវការ វិទ្យាស្ថានបានរៀបចំវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញពីមុន-RPL ក្នុងវិស័យសំណង់ដោយជោគជ័យជូនដល់សិក្ខាកាមសរុបចំនួន៦០០នាក់ ស្រី១០៩នាក់។ចំពោះលើមុខជំនាញសំខាន់ៗដូចជា៖ ការងារកំបោរ,ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ,ការដំឡើងសរសៃដែក, ការដំឡើងបណ្តាញបំពង់ទឹក និងការងារការ៉ូជាដើម។

នៅក្នុងឱកាសដ៏អធិកអធមនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងសុន្ទរកថាបើក និងមានប្រសាសន៍សំណេះសំណាលប្រកបដោយអត្ថន័យជ្រាលជ្រៅថា ទិវាជាតិ TVET លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល” នាថ្ងៃនេះ គឺពិតជាមានតម្លៃឆ្លើយតបចំសេចក្តីត្រូវការជាក់ស្តែងរបស់សង្គមជាតិ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ និងសមត្ថភាពខ្ពស់។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមលើចំណុចសំខាន់ៗ ៖ការផ្លាស់ប្តូរផ្នត់គំនិតលើការរៀនជំនាញ៖«សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន លះបង់ចោលនូវទស្សនៈចាស់គំរឹលដែលថា ការរៀនជំនាញបច្ចេកទេស ឬវិជ្ជាជីវៈ (រៀនជាង) គ្មានអនាគត។ នៅក្នុងយុគសម័យឌីជីថល និងការរីកចម្រើនផ្នែកឧស្សាហកម្មនេះ “អ្នកមានជំនាញ គឺជាអ្នកមានឱកាស និងមានសេដ្ឋកិច្ចរឹងមាំ”។ TVET មិនមែនជាជម្រើសទីពីរនោះទេ ប៉ុន្តែវាជាជម្រើសដ៏ឆ្លាតវៃ និងលឿនបំផុតក្នុងការទទួលបានការងារធ្វើ និងប្រាក់ចំណូលសមរម្យ។»

ឯកឧត្ដមបន្តថា ការជំរុញការបណ្តុះបណ្តាលកម្រិត ខេត្តបន្ទាយមានជ័យជាខេត្តសេដ្ឋកិច្ច និងជាប់ព្រំដែន ដែលមានតម្រូវការកម្លាំងពលកម្មជំនាញខ្ពស់ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិ-ឧស្សាហកម្ម។ ខ្ញុំសូមកោតសរសើរដល់គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ ដែលបាននាំយកឧបករណ៍សម្ភារបច្ចេកទេសទំនើបៗមកបង្ហាញនាថ្ងៃនេះ ដែលនេះបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់យើងគឺធ្វើឡើងដោយ “រៀនទ្រឹស្តី ផ្សារភ្ជាប់នឹងការអនុវត្តផ្ទាល់”។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្តបាន អំពាវនាវដល់យុវជន  នឹងក្មួយៗសិស្សានុសិស្ស និងយុវជនដែលមិនទាន់មានជំនាញ ឬកំពុងស្វែងរកឱកាស សូមមកចុះឈ្មោះចូលរៀនជំនាញ TVET ឱ្យបានច្រើន។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្តសូមស្នើឱ្យវិស័យឯកជន និងរោងចក្រសហគ្រាសនានា បន្តសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីផ្តល់ឱកាសចុះអនុវត្តការងារនិងទទួលយកសិស្សដែលបញ្ចប់ការសិក្សាឱ្យចូលបម្រើការងារ៕

អត្ថបទដែលជាប់ទាក់ទង