**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

នាយឧត្តមសេនីយ៍ មាស សុភា អញ្ជេីញពិនិត្យមើលសមិទ្ធផលនានា ដែលសម្រេចបានក្នុងគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទដើម្បីពិនិត្យមើលសមិទ្ធផលនានាដែលសម្រេចបានក្នុងគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយ សង្គ្រោះជនពិការដោយសារមីន ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលសម្រេចបានលទ្ធផលរួមមាន ផ្លូវក្រាលក្រួសល្បាយថ្មភ្នំប្រវែង៨.៦៩៤ម៉ែត្រ សំណង់ទ្វាទឹកចំនួន០៣កន្លែង ផ្សារសហគមន៍ចំនួន០១កន្លែង និងសមិទ្ធផលមួយចំនួនទៀត។

សូមបញ្ជាក់ជូនថា គម្រោងនេះសម្តេចតេជោ បានស្នើសុំជំនួយពីអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo ABE ដោយផ្ទាល់នៅក្នុងឆ្នាំ២០១៨ ហើយគម្រោងបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩និងបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២នេះ។

បន្ទាប់ពីបានពិនិត្យសមិទ្ធផលនានារួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបន្តដំណើរជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខស៊ីម៉ាក់នៅចម្ការមីន ដែលស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល(Clearing For Results) គាំទ្រដោយCMAA/UNDP ។ មានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់កម្លាំងប្រតិបត្តិការ ដែលបានចំណាយពេលវេលា លះបង់សេចក្តីសុខក្នុងគ្រួសារ ចូលរួមក្នុងបេសកកម្មកម្ចាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដើម្បីធានាសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋដែលរស់នៅក្នុង ឬជុំវិញតំបន់រងផលប៉ះពាល់ ព្រមទាំងបានចូលរួមចំណែកក្នុងការជួយគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង