**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាល ប.ស.ស. ចុះសិក្សា​ស្វែងយល់ពីយន្តការវិនិយោគនៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា​

(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. ដឹកនាំដោយឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដើម្បីស្វែងយល់ពីបទពិសោធនៃការគ្រប់គ្រងការវិនិយោគ និងកាលានុវត្តភាពសម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម។

​ឯកឧត្តម ហ៊ីវ រស្មី បានថ្លែងបញ្ជាក់ថា បទពិសោធ និងបច្ចេកទេសដែលទទួលបានពីស្ថាប័នកំពូលទាំងពីរនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមប្រឹក្សាធនាភិបាល ក្នុងការរៀបចំគោលការណ៍គ្រប់គ្រងមូលនិធិ និងសម្រេចចិត្តលើផែនការវិនិយោគឱ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងទទួលបានផលចំណេញខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ដល់បងប្អូនកម្មករ និយោជិត និងមន្ត្រីសាធារណៈដែលជាសមាជិក ប.ស.ស. ទាំងអស់។

ក្នុងដំណើរទស្សនកិច្ចនៅធនាគារជាតិនៃកម្ពុជា គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ​ឯកឧត្តម គឹមទី កោមលី​ អគ្គនាយកប្រតិបត្តិការ ដោយបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាបច្ចេកទេស រួមមានយន្តការគ្រប់គ្រងទុនបម្រុងវិនិយោគ ការបែងចែកទ្រព្យសកម្មជាយុទ្ធសាស្ត្រ ការវាយតម្លៃលើទ្រព្យសកម្មវិនិយោគសកល និងការគ្រប់គ្រងហានិភ័យឱ្យបានច្បាស់លាស់។

ដោយឡែក ក្នុងជំនួបជាមួយ ​ឯកឧត្តម ស៊ូ សុជាតិ​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា នាវេលារសៀលថ្ងៃដដែល អ្នកជំនាញបានបង្ហាញអំពីវឌ្ឍនភាពនៃទីផ្សារមូលបត្រកម្ពុជា កាលានុវត្តភាពវិនិយោគ ការបោះផ្សាយសញ្ញាបណ្ណ និងឱកាសវិនិយោគនានាសម្រាប់មូលនិធិសន្តិសុខសង្គម៕

#MLVT #HENGSour

អត្ថបទដែលជាប់ទាក់ទង