**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» 

សាលាជាតិគយ រៀបចំកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ នៅសាលាជាតិគយ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ មានរៀបចំកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមដោយតំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, ជើងសាគយ, មន្ត្រីគយនិងរដ្ឋាករមួយចំនួន សរុបប្រមាណ ៥១០ រូប។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ បណ្ឌិត គុណ ញឹម បានគូសរំលេចថាការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានេះមានលក្ខណៈមោះមុត ម៉ឺងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅដោះស្រាយនូវបញ្ហាប្រឈម និងបាតុភាពអសកម្មរាំរ៉ៃនានាដែលកើតមានឡើងនាពេលកន្លងមក។

ការដាក់ចេញនូវវិធានការមុតស្រួចទាំងនេះគឺជាការចាំបាច់បំផុតនៅពេលដែលកម្ពុជាបាននឹងកំពុងរងឥទ្ធិពលធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល់គំរាមកំហែងដល់ជាតិ និងសេដ្ឋកិច្ចនោះ គឺព្យុះសង្ឃរា ៣ ផ្ទួនគ្នា៖ ទី១សង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយប្រទេសថៃ, ទី២ យុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប Online Scam, និង ទី៣ គឺសង្រ្គាមនៅប្រទេសអ៊ីរ៉ង់និងវិបត្តិប្រេងឥន្ធនៈដែលកើតឡើងជាបច្ច័យអវិជ្ជមានធ្ងន់ធ្ងរដោយសារសង្គ្រាមនៅទីនោះ។

ឯកឧត្ដមបណ្ឌិត ក៏បានជម្រាបពីវិធានការជាគោលនយោបាយថ្មីៗ ដែលជាការគិតគូនិងឆ្លើយតបនឺងវិបត្តិក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋក្នុងស្ថានភាពនៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកលដែលវិធានការទាំងនោះរួមមាន ការបញ្ចុះពន្ធនិងអាករលើរថយន្តអគ្គិសនី អាគុយ បរិក្ខារសូឡា ចង្ក្រានអគ្គិសនី និងបរិក្ខារចាំបាច់សំខាន់ៗមួយចំនួនទៀត និងការដាក់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធានការជាគោលនយោបាយទាំងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជាជិត ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ។ បន្ថែមលើនេះ ជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃឡូជីស្ទីក, រាជរដ្ឋាភិបាលក៏បានសម្រេចអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា តទៅ គឺ លុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្តង។

ឯកឧត្ដមបណ្ឌិត បានសង្កត់ធ្ងន់ថា យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើនិងភូមិសាស្រ្តនយោបាយដែលមានលក្ខណៈស្មុគស្មាញ និងក្តៅគគុក វិធានការមុតស្រួចដែលបានរៀបចំឡើងហើយទទួលបានការអនុញ្ញាត និងឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចបវរធីបតីនាយករដ្ឋមន្ត្រី មានគោលបំណងសំខាន់ពីរគឺ ទី១ បង្កើនចំណូលពន្ធនិងអាករដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ទី២ កែលម្អនិងបង្កជាបរិយាកាសស្មើភាពនៅក្នុងការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ កញ្ចប់វិធានការដែលបានដាក់ចេញនេះមាន ៣ ផ្នែកសំខាន់ៗ រួមមាន : ផ្នែកទី១ – វិធានការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម, ផ្នែកទី២ – ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ, ផ្នែកទី៣ – យន្តការតាមដានការអនុវត្ត ដែលជាសរុបមានសកម្មភាពលម្អិតចំនួន ៣១ សកម្មភាព។

តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានធ្វើបទបង្ហាញលម្អិតអំពីវិធានការបានដាក់ចេញមានដូចជា៖

-ការចាត់វិធានការបង្ការនិងបង្រ្កាបអំពើររត់គេចនិងបន្លំពន្ធ នៅដំណាក់កាលដើមទី កណ្តាលទី និងចុងទី, ការពិនិត្យឡើងវិញទីតាំងឈរជើង របស់អង្គភាពកណ្តាលទី សំដៅលុបបំបាត់ទីតាំងឈរជើងដែលមិនចាំបាច់។

-ការគ្រប់គ្រងទំនិញកំណត់ពិសេស តាមរយ:ការប្រើប្រាស់ត្រាពន្ធគយ/តែមប្រិ៍អាករ មានសុវត្ថិភាពខ្ពស់ដែលមានបំពាក់ QR CODE, ពង្រីកការកំណត់មាត់ច្រកនាំចូលមុខទំនិញកំណត់ពិសេសសំខាន់ៗ, ដាក់ពិន័យ និងទោសទណ្ឌតឹងរឹងដល់បុគ្គលប្រើប្រាស់ត្រាពន្ធគយ/តែមប្រីយ៍អាករក្លែងក្លាយ និងឯកសារក្លែងក្លាយ។

-ការជំរុញអនុលោមភាពដោយស្ម័គ្រចិត្ត និងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការជំរុញការចូលរួមអនុវត្តប្រព័ន្ធ ASYHUB និងការចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឱ្យបានពេញលេញ, ការបង្កើនចំនួនក្រុមហ៊ុនជាសមាជិកធុរជនល្អបំផុត (Best Traders) និងប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការរៀបចំបង្កើតច្រកពិសេសសម្រាប់ AEO និង Best Traders, ការពង្រឹងការគ្រប់គ្រងជើងសាគយ និងការដាក់ពិន័យលើក្រុមហ៊ុននិងជើងសាគយដែលប្រព្រឹត្តបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង