**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

ឯកឧត្តម ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ជាមួយបុគ្គលិកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងប្រជាការពារ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ជាមួយពូមីង បងប្អូន បុគ្គលិកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងប្រជាការពារ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦»។

ជំនួបនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងបុគ្គលិកអនាម័យ និងប្រជាការពារ សរុបប្រមាណ ៧០៦នាក់ នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួង ស្រេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានីដែលតែងតែផ្តល់តម្លៃ និងការយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦» ក្នុងរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយមានការចូលរួមលេងកម្សាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនផងដែរ។

មុនពេលចាប់ផ្ដើមប្រសាសន៍សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនទៅដល់ពូមីង បងប្អូន បុគ្គលិកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ព្រមទាំងប្រជាការពារ។

ទន្ទឹមនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ពូមីង បងប្អូនទាំងអស់ ដែលបានតស៊ូមិនខ្លាចនឿយហត់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងធានាបាននូវអនាម័យបរិស្ថានយ៉ាងល្អឥតខ្ចោះ ជាពិសេសការជួយសម្របសម្រួលព្រឹត្តិការណ៍រយៈពេល ៦ថ្ងៃកន្លងទៅ។

ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការខិតខំប្រឹងប្រែង ញើសឈាម និងការលះបង់របស់ពូមីង បងប្អូនកម្លាំងការពារ និងអ្នកសម្អាតទាំងអស់ គឺជាវីរបុរសនៅពីក្រោយឆាក និងជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ដែលជំរុញឱ្យព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦» ប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានការសាទរយ៉ាងក្រៃលែងពីសំណាក់មហាជនទូទាំងប្រទេស។

គួររំលេចដែរថា ភាពជោគជ័យនៃព្រឹត្តិការណ៍មិនត្រឹមតែបានឆ្លុះបញ្ចាំងឱ្យឃើញពីការគាំទ្រយ៉ាងផុសផុលក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីកម្លាំងសាមគ្គីភាព រួបរួមគ្នា និងភាពជាធ្លុងមួយដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង