**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អភិបាលខេត្តកំពង់ចាម រំពឹងទុកថា «សង្ក្រាន្តកំពង់ចាម» ឆ្នាំនេះ នឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយខ្ទង់លាននាក់

កំពង់ចាម៖ ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំពឹងទុកថា «សង្ក្រាន្តកំពង់ចាម» ឆ្នាំ២០២៦នេះ អាចនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយខ្ទង់លាននាក់ ពោលអាចមិនក្រោម ២លាននាក់នោះទេ។

ឯកឧត្ដម អ៊ុន ចាន់ដា បានរម្លឹកថា កាលពីសង្ក្រាន្តឆ្នាំ២០២៥ អាចមានភ្ញៀវទេសចរមួយផ្នែកទៅលេងអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ហើយកាលពីឆ្នាំ២០២៤ ខេត្តកំពង់ចាមអត់មានអង្គរសង្ក្រាន្ត តែមានប្រជាពលរដ្ឋ មកកំសាន្តរហូតដល់ជាង៣លាននាក់។ ដូច្នេះសម្រាប់សង្ក្រាន្តឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម រំពឹងទុកថា នឹងមានភ្ញៀវទេសចរមកកំសាន្តកើនឡើង។

ឯកឧត្ដមអភិបាលខេត្ត បានឲ្យដឹងទៀតថា ដើម្បីរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបានអធឹកអធម រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំសង្ក្រាន្តកំពង់ចាម អមជាមួយព្រឹត្តិការណ៍រណបជាច្រើនផ្សេងៗទៀត តាមបែបវប្បធម៌ ប្រពៃណីសាសនារបស់ខ្មែរយើង។ ទន្ទឹមនឹងនេះនៅតាមបណ្ដាស្រុកទាំង ៩ទៀត ក៏បានរៀបចំសង្ក្រាន្ត ទៅតាមលទ្ធភាពនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បញ្ជាក់ថា «ចំពោះសង្ក្រាន្តកំពង់ចាម បើគ្មានការប្រែប្រួលទេ នឹងបើកពិធីរបស់ខ្លួននៅរសៀលថ្ងៃទី១៣ ខែមេសា ខាងមុខនេះ អមដោយការដង្ហែរក្បួនសត្វសេះ ជាមួយនឹងក្រុមសិល្បៈដែលមន្ទីរវប្បធម៌ មន្ទីរធម្មការ និងមន្ទីរទេសចរណ៍ បានចងក្រងជាក្រុម ជាផ្នែកដើម្បីដំណើរការ នៃការបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឲ្យប្រព្រឹត្តទៅដោយរលូន។ នៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃចូលឆ្នាំទី១ រដ្ឋបាលខេត្ត មានរៀបចំប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី និងមានការលេងល្បែងប្រជាប្រិយ តាមបណ្ដាទីវត្តអារាម ក៏ដូចជានៅទីតាំងសង្ក្រាន្តផងដែរ។

អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះថ្ងៃចូលឆ្នាំទី២ ដែលជាថ្ងៃទី១៥ ខែមេសា រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ធំមួយ ដោយមានការដាក់តាំងបង្ហាញនូវលៀសហាលទម្ងន់ ៥តោន ដែលមានរយៈចម្ងាយ ១,២០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង