**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បេសកកកម្មរក្សាសន្តិភាពនៅប្រទេសលីបង់ បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពម្នាក់ ត្រូវបានបាត់បង់ជីវិត នៅពេលគ្រាប់ផ្លោងមួយ បានផ្ទុះនៅចំណុចទីតាំងឈរជើងមួយកន្លែងរបស់ខ្លួន

បរទេស៖ បេសកកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់ ហៅកាត់ UNIFIL បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពម្នាក់ ត្រូវបានបាត់បង់ជីវិត នៅពេលគ្រាប់ផ្លោងមួយ បានផ្ទុះនៅចំណុចទីតាំងឈរជើងមួយកន្លែងរបស់ខ្លួន ក្នុងតំបន់ភាគខាងត្បូងលីបង់ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា។

នាថ្ងៃចន្ទនេះ ក្រសួងការបរទេសឥណ្ឌូណេស៉ី បាននិយាយថា កងកម្លាំងដែលបានបាត់បង់ជីវិតនោះ គឺជាទាហានរបស់ខ្លួន ហើយ​៣នាក់ផ្សេងទៀតបានរងរបួស។ UNIFIL បានប្រាប់ថា ខ្លួនមិនទាន់ដឹងច្បាស់ពីប្រភព ដែលគ្រាប់ផ្លោងនោះបាញ់ចេញមកនៅឡើយទេ ប៉ុន្តែការស៉ើបអង្កេតត្រូវបានធ្វើឡើង។

UNIFIL កំពុងឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីឃ្លាំមើលអរិភាពនៅតាមបណ្តោយ​ព្រំប្រទល់ជាប់អ៉ីស្រាអែល ដែលជាកន្លែងក្តៅនៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ បេសកកម្ម UNIFIL នឹងត្រូវផ្អាកប្រតិបត្តិការនៅចុងឆ្នាំ២០២៦នេះ ខណៈប៉ុន្មានឆ្នាំចុងក្រោយ ធ្លាប់ស្ថិតក្រោមការវាយប្រហារម្តងហើយម្តងទៀត អំឡុងការប្រយុទ្ធគ្នារវាងអ៉ីស្រាអែលនិងហេសបូឡា។

កាលពីថ្ងៃទី៦ ខែមីនា យោធាប្រទេសហ្កាណា បាននិយាយថា ទីស្នាក់ការរបស់កងកម្លាំងខ្លួននៃបេសកកម្មរក្សាសន្តិភាព UN នៅលីបង់ ត្រូវបានមីស៉ីលបាញ់ចំ បណ្តាលឱ្យទាហាន ២នាក់រងរបួសធ្ងន់។ ក្រោយមក យោធាអ៉ីស្រាអែល បានទទួលស្គាល់ថា រថក្រោះរបស់ខ្លួនបានបាញ់ចំទីតាំង UN នៅភាគខាងត្បូងលីបង់ នាថ្ងៃនោះ ហើយបណ្តាលឱ្យ កងរក្សាសន្តិភាពហ្កាណារងរបួស ប៉ុន្តែបានបកស្រាយថា គឺខ្លួនឆ្លើយតបការបាញ់មីស៉ីលប្រឆាំងរថក្រោះ មកពីក្រុមហេសបូឡា ដែលបណ្តាលឱ្យទាហានខ្លួន២នាក់រងរបួស។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី បានថ្កោលទោសឧប្បត្តិហេតុខាងលើ ហើយនិយាយការគំរាមកំហែងអាយុជីវិតកងកម្លាំងរក្សាសន្តិភាព គឺជាទង្វើមិនអាចទទួលយកបានដាច់ខាត។ លីបង់ត្រូវបានទាញឱ្យធ្លាក់ចូលជ្រៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា នៅពេលក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតដាក់អ៉ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ដើម្បីគាំទ្រទីក្រុងតេហេរ៉ង់ ពោលគឺ២ថ្ងៃបន្ទាប់ពីអ៉ីរ៉ង់បានរងការវាយប្រហារ​ដោយអ៉ីស្រាអែលនិងអាមេរិក។

ការវាយប្រហាររបស់ហេសបូឡា បានហុចឱកាសឱ្យអ៉ីស្រាអែល បើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំសាជាថ្មី​ប្រឆាំងក្រុមសកម្មប្រយុទ្ធនេះ ក្រោយបទឈប់បាញ់ដ៏ផុយស្រួយ ដែលសម្រេចបានកាលពីចុងឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង