**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

លោក ដូណាល់ ត្រាំ ផ្អាកការវាយប្រហារកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គីសនីរបស់អ៉ីរ៉ង់

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ៉ីរ៉ង់កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ បានបដិសេធថា ខ្លួនមិនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស ផ្អាកការវាយប្រហារកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គីសនីរបស់អ៉ីរ៉ង់ ជាមួយការអះអាងពីកិច្ចចរចាប្រកបដោយផ្លែផ្កាឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។

មន្ត្រីអឺរ៉ុបម្នាក់បាននិយាយថាខណៈមិនទាន់មានកិច្ចចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ អេហ្ស៉ីប ប៉ាគីស្ថាន និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្របានបញ្ជូនសាររៀងៗខ្លួនទៅកាន់ឱ្យអ៉ីរ៉ង់ ក្នុងគោលដៅសាកល្បងសម្របសម្រួលឱ្យមានកិច្ចចរចាបិទបញ្ចប់សង្រ្គាម។

មន្ត្រីប៉ាគីស្ថានម្នាក់ថែមទាំងបានប្រាប់ Reuters ទៀតផងថាកិច្ចចរចាដោយផ្ទាល់ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវបានធ្វើឡើង ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ក្នុងពេលឆាប់ៗ ឬអាចក្នុងសប្ដាហ៍នេះតែម្ដង។

នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មានកិច្ចសន្ទនាដ៏ល្អ និងប្រកបដោយផ្លែផ្កាអំពីដំណោះស្រាយបិទបញ្ចប់អរិភាពទាំងស្រុង នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះលោកបានសម្រេចចិត្តផ្អាកការវាយប្រហារកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់អ៉ីរ៉ង់រយៈពេល៥ថ្ងៃ បន្ទាប់ពីលោកផ្ទាល់បានគំរាមថានឹងកម្ទេចបណ្ដាញអគ្គិសនីអ៉ីរ៉ង់ក្នុងពេល ៤៨ម៉ោង ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុងទេនោះ។ ការប្រកាសផ្អាកឱសានវាទរបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារភាគហ៊ុនឡើងថ្លៃ រីឯតម្លៃប្រេងធ្លាក់ចុះ មកនៅក្រោម ១០០ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ។

តាមលោក ត្រាំ បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក គឺលោក Jared Kushner ដែលជាអ្នកដឹកនាំកិច្ចចរចាជាមួយអ៉ីរ៉ង់មុនពេលសង្រ្គាមផ្ទុះឡើង បានបើកកិច្ចពិភាក្សាជាមួយមន្ត្រីកំពូលម្នាក់របស់អ៉ីរ៉ង់កាលពីល្ងាចថ្ងៃអាទិត្យសប្ដាហ៍មុន ហើយបន្តដល់ថ្ងៃចន្ទម្សិលមិញ។

លោក ត្រាំ មិនបានបញ្ជាក់ថាតើមន្ត្រីកំពូលអ៉ីរ៉ង់រូបនោះជានរណានោះទេ ដោយគ្រាន់តែនិយាយថា «យើងបានពិភាក្សាជាមួយបុរសម្នាក់ដែលខ្ញុំជឿថាជាមេដឹកនាំម្នាក់គួរឱ្យគោរពបំផុត»។

មន្ត្រីអ៉ីស្រាអែលម្នាក់បាននិយាយថាដៃគូសន្ទនាខាងភាគីអ៉ីរ៉ង់ គឺជាប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf។ ក៏ប៉ុន្តែ លោក Qalibaf បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបដិសេធថាមិនមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ហើយថាការលើកឡើងរបស់លោក ត្រាំ គ្រាន់តែជានិយាយ បំភ្លៃការពិត និងចុះក្រឡុកទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាឱ្យប្រេងធ្លាក់ថ្លៃតៃប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង