**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ស្នងការខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុត ចំពោះបញ្ហាគ្រោះអគ្គីភ័យ

ភ្នំពេញ៖ បន្ទាប់ពីមាន អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ជាង១០ខ្នងកាលពីម្សិលមិញនេះ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សូមចូល រួមសោកស្តាយចំពោះការបាត់បង់នូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ និងធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ អា ជីវករ ពាណិជ្ជករ ម្ចាស់គ្រិះស្ថាន ម្ចាស់ឃ្លាំងស្តុក សម្ភារៈ និងគ្រប់អង្គភាពស្ថាប័ន នៅក្នុងខេត្តបាត់ដំបង សូមមេត្តាចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុតចំពោះបញ្ហាគ្រោះអគ្គីភ័យនឹងអាចកើតមានឡើងតែមួយវិនាទីប៉ុណ្ណោះ។

កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០ ២២ វេលាម៉ោង ១៧ និង១៥នាទី នៅចំណុចក្រុម ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានគ្រោះអគ្គិភ័យមួយបានកើតឡើងបណ្តាលឱ្យឆេះផ្ទះប្រជាពរដ្ឋចំនួន១៨ខ្នងក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤ខ្នង និងឆេះរោល ៤ខ្នង ។

តាមការដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យរថយន្តអគ្គិភ័យនៅក្នុងបរិវេណស្នងការដ្ឋាន បូករួមជាមួយរថយន្តអគ្គិភ័យនៅតាមបណ្តាស្រុកពាក់ព័ន្ធ សរុបចំនួន ០៧ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ២៤ រថយន្ត ដោយមានការសហការពីសមត្ថកិច្ចក្នុងស្ថាប័នពាក់ព័ន្ធអាជ្ញាធរពាក់ព័ន្ធរួមនឹងមហាជនយ៉ាងច្រើនកុះករផង នោះ រហូត ដល់ម៉ោង ២២និង ៤០ នាទី ទើបគ្រោះអគ្គិភ័យនេះ ត្រូវបានពន្លត់អស់ទាំងស្រុង ។

ក្នុងគ្រោះអគ្គិភ័យនេះ មិនមានអ្នករងគ្រោះថ្នាក់ ដោយរបួស ឬ បាត់បង់អាយុជីវិតនោះទេ រហូត មកដល់ព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២នេះ សមត្ថកិច្ចជំនាញអគ្គិភ័យ កំពុងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានរួមជាមួយជន រងគ្រោះដោយអគ្គិភ័យផងដើម្បីសិក្សាស្វែងរកការវាយតម្លៃអំពីមូលហេតុដែលនាំឱ្យកើតគ្រោះអគ្គិភ័យនេះនិងវាយតម្លៃអំពីទំហ៊ំនៃការខូចខាត ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។

ជាមួយគ្រោះអគ្គិភ័យដ៏កាចសាហាវនេះ ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សូមចូល រួមសោកស្តាយចំពោះការបាត់បង់នូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ និងសូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ អា ជីវករ ពាណិជ្ជករ ម្ចាស់គ្រិះស្ថាន ម្ចាស់ឃ្លាំងស្តុក សម្ភារៈ និងគ្រប់អង្គភាពស្ថាប័ន នៅក្នុងខេត្តបាត់ដំបង សូមមេត្តាចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុតចំពោះបញ្ហាគ្រោះអគ្គិភ័យនេះព្រោះថា បញ្ហាអាក្រក់បែបនេះនឹងអាចកើតមានឡើងតែមួយវិនាទីប៉ុណ្ណោះក្នុងករណីដែលមានការធ្វេសប្រហែស ជាពិសេសសូមយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ខ្សែបណ្តាញ ចរន្តអគ្គិសនី ភ្លើងជើងក្រាន ភ្លើងទៀន ធូប និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ចំពោះវិធានការបង្ការ ដោយប្រើប្រាស់បំពង់ពន្លត់ អគ្គិភ័យដែលធានាគុណភាព ឬមធ្យោបាយផ្សេងៗទៀត ដែលមាន សារៈសំខាន់ ក្នុងការពន្លត់អគ្គិភ័យបឋម មុន ពេលរថយន្តអគ្គិភ័យ ចេញទៅជួយអន្តរាគមន៍។

ក្រៅពី នេះសូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទដូចខាងក្រោមក្នុងករណីមានគ្រោះអគ្គិភ័ យ កើតឡើង៖
-លេខរបស់ក្រុមអគ្គិភ័យនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង 017 448 348 និងលេខ 016 717 129
-លេខប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង នៅស្នង ការដ្ឋាន 117 -097 778 0014៕

អត្ថបទដែលជាប់ទាក់ទង