**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

មន្ត្រីរាជការនៃរដ្ឋបាលខេត្តកែប និងសមាជិកគ្រួសារជាង ៣ពាន់នាក់ កំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

កែប៖ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកែបប្រមាណជាង ២ ៦០០នាក់ កំពុងទទួលបានការគាំពាររបបសន្តិសុខសង្គមលើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយក្នុងនោះមានមន្ត្រីរាជការចំនួន ៤៣៣នាក់ បាននាំសហព័ទ្ធមកចុះបញ្ជីជាសមាជិក ប.ស.ស. ដែលមានសហព័ទ្ធចំនួន ២៣៧នាក់ និងកូនក្នុងបន្ទុកចំនួន ៦៨៦នាក់ ដើម្បីក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងគោលបំណងទទួលបានសេវាគាំពារសុខភាពកាន់តែទូលំទូលាយ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម ព្រុំ គន្ធិ អភិបាលរង តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា មន្រ្តីរាជការទាំងអស់ នៅពេលមានជំងឺ ឬគ្រោះថ្នាក់ដោយចៃដន្យ នឹងទទួលបានការគាំពារពី ប.ស.ស. ហើយនៅពេលសហព័ទ្ធ និងអ្នកក្នុងបន្ទុក ក្លាយជាសមាជិក ប.ស.ស. ពួកគាត់នឹងទទួលបានសេវាពិនិត្យ ព្យាបាល និងថែទាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស.។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមទាំង ៣ រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដោយធានាបានថាសមាជិក ប.ស.ស. ទាំងអស់ ទទួលបានការព្យាបាល និងទទួលបានសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម ព្រុំ គន្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជា ប.ស.ស. ដែលបានពង្រីកវិសាលភាពការគាំពារ និងបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ជួយផ្សព្វផ្សាយខ្លឹមសារអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមបន្តទៅកាន់មន្ត្រីក្រោមឱវាទ និងសមាជិកគ្រួសារ ដើម្បីឱ្យពួកគាត់មកចុះឈ្មោះជាសមាជិក ប.ស.ស. នៅតាមសាខា ប.ស.ស. ដែលនៅជិតបំផុត សំដៅទទួលបានអត្ថប្រយោជន៍ស្របតាមបទប្បញ្ញត្តិជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង