**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

រដ្ឋមន្ត្រីអប់រំ ជួបសំណេះសំណាល និងផ្តល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ សម្រាប់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមនឹងប្រតិភូអមដំណេីរ មានការចូលរួមពីឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជួបសំណេះសំណាល និងផ្តល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ សម្រាប់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ សរុប២៨៥នាក់ នៅសាលប្រជុំធំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ។

មានមតិស្វាគមន៍ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកឡើងអំពីស្ថានភាពជាក់ស្តែងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយពីមានការផ្ទុះអាវុធជាលើកទី២ បណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាពលរដ្ឋ សាលារៀន យោធាថៃបានប្រេីប្រាស់អាវុធធុនធ្ងន់បាញ់ផ្លោង បណ្តាល ឱ្យរងការខូចខាត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ដែលបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង បានរៀបចំថ្នាក់រៀនបណ្តោះអាសន្នជូនដល់សិស្សានុសិស្សដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញបាន។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានខិតខំយ៉ាងខ្នះខ្នែង រៀបចំទីតាំងសម្រាប់បងប្អូនជនភៀសសឹក ជាពិសេសកុមារ ក៏ទទួលបានការយកចិត្តទុកដាក់ជាខ្លាំង ហេីយឯកឧត្តមថ្លែងអំណរដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បន្ទាយមានជ័យ លោកគ្រូ-អ្នកគ្រូ ដែលបានលះបង់បង្ហាត់បង្រៀនដល់កូនៗ ក្មួយៗភៀសសឹកឱ្យទទួលបានចំណេះដឹងបន្ថែមខណៈមិនទាន់អាវិលត្រលប់ទៅលំនៅឋានវិញបាន។

ឯកឧត្ដម ក៏បានបញ្ជាក់ថា ក្រោយពេលដែលយោធាថៃ បានដាក់បន្លាលួស ទូកុងតឺន័រ រំលោភដែនអធិបតេយ្យរបស់កម្ពុជា ប៉ះពាល់ដល់ពលរដ្ឋប្រមាណ៣០០០គ្រួសារ មិនទាន់អាចត្រលប់ទៅផ្ទះសំបែងវិញបាន ក្នុងនោះក៏មានលោក-អ្នកគ្រូចំនួន៣៨រូប បានបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសំបែង។

ឯកឧត្ដម បញ្ជាក់ថា ដេីម្បីសម្រាលទុក្ខលំបាកលោកគ្រូ-អ្នកគ្រូ ដែលបាត់បង់ទ្រព្យសម្បតិ្ត ផ្ទះសំបែង ក្រសួងក៏បានរៀបចំជាមូលនិធិសាមគ្គីមួយ ធ្វេីការប្រមូលសម្ភារៈ ក៏ដូចជាថវិកា ជួយដល់លោកគ្រូ-អ្នកគ្រូផងដែរ៕

អត្ថបទដែលជាប់ទាក់ទង