**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

អភិបាលខេត្តកំពត បន្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ខណៈកន្លងមកដោះស្រាយបញ្ចប់បានជាង ៣ពាន់ករណី

កំពត៖ បន្ទាប់ពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋតាមបណ្ដាក្រុង-ស្រុក នៅទូទាំងខេត្ត បានប្រមាណជាង ៣ពាន់ករណីនាពេលកន្លងមក ហើយការដោះស្រាយ ត្រូវបានផ្អាកមួយរយៈ ដោយមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋដើម្បីឱ្យជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ខ្លួន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តការដោះស្រាយជូនពលរដ្ឋដែលកំពុងជួបបញ្ហាជាបន្តទៀត។

ក្រោយពីធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋបានប្រមាណជាង ៣ពាន់ករណីឱ្យបានសះជានឹងគ្នានៅទូទាំងខេត្តកំពតរួចមក សកម្មភាពនៃការដោះស្រាយត្រូវបានផ្អាកមួយរយៈ ព្រោះពុំមានពាក្យបណ្តឹងឡើងមកកាន់រដ្ឋបាលខេត្ត ហើយទំនាស់មួយចំនួនត្រូវបានដោះស្រាយបញ្ចប់នៅថ្នាក់ឃុំ-សង្កាត់ និងក្រុង-ស្រុក។ តែដោយសារមានការសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពួកគាត់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលវេទិការនេះធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។

ក្នុងដំណើរការនៃការដោះស្រាយវិវាទនេះ ឯកឧត្តម អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា នៅក្នុងយន្តការសម្រាប់ការសម្របសម្រួល និងដោះស្រាយវិវាទទាំងអស់ ឯកឧត្តម មិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តគឺជាគ្រួសារតែមួយដែលមាន ឯកឧត្តម ជាសមាជិកម្នាក់ ហើយ ឯកឧត្តម ចង់ឱ្យសមាជិកនៃគ្រួសារដ៏ធំមួយនេះ រក្សាបាននូវភាពថ្លៃថ្នូរជាមនុស្ស បើអត់ត្រូវសុំ បើខ្ចីគេត្រូវសងគេវិញ បើយកដីគេត្រូវឱ្យម្ចាស់គេវិញ កុំឈ្លោះប្រកែក ប្តឹងផ្តល់ ឬមានគំនំគុំគួនគ្នា ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ជីវភាពរស់នៅ និងកិត្តិយសក្នុងនាមជាឈាមជ័រខ្មែរតែមួយ ជាអ្នកភូមិផងរបងជាប់គ្នា។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ឯកឧត្តម មិនខ្ជិលក្នុងការដោះស្រាយវិវាទនោះទេ ប៉ុន្តែក៏មិនសប្បាយចិត្តដែរនៅពេលឃើញមានបងប្អូនប្រជាពលរដ្ឋឈ្លោះគ្នា ហើយកុំដោយសារតែអាហារ ៣ពេល បែរជាភ្លេចតម្លៃ និងគុណធម៌ ជាបងជាប្អូន ជាប្រពន្ធជាកូន ជាឪពុកជាម្តាយ និងជាគ្រួសារតែមួយអោយសោះ ព្រោះនេះមិនមែនជាវប្បធម៌ ប្រពៃណី របស់ជនជាតិខ្មែរយើងទេ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាល ក៏បានរំលឹកដែរថា ប្រមុខរាជរដ្ឋាភិបាលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានយកអាយុជីវិតជាថ្នូរដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ហើយថែមទាំងបានចែកកម្មសិទ្ធិដីធ្លីជូនពលរដ្ឋកាន់កាប់ និងប្រើប្រាស់ ដើម្បីលើកកម្ពស់ជីវភាពគ្រប់ក្រុមគ្រួសារឱ្យកាន់តែល្អប្រសើរ ចុះហេតុអ្វី យើងរស់រានមានបានប៉ុណ្ណេះហើយ យើងនៅមានគំនិតលោភលន់ បៀតបៀន និងឈ្លោះប្រកែកគ្នាទៀត។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត គឺបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋបានចំនួន ៣.២៥៣ករណីប្រកបដោយជោគជ័យរួចមកហើយ។ ដោយភាពប៉ិនប្រសប់ក្នុងការដឹកនាំសម្របសម្រួលដោះស្រាយបញ្ហារបស់ ឯកឧត្តម អភិបាលខេត្ត ក៏បានក្លាយជាគំរូមួយសម្រាប់ឱ្យអាជ្ញាធរតាមបណ្ដាក្រុង-ស្រុក យកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ ដែលបានធ្វើឱ្យករណីវិវាទមានការថយចុះជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង