**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

លោក ដូណាល់ ត្រាំ គាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មិនអាចសម្រេចបានទេនោះ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក CBS News នៅថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំឡុងជំនួបមួយនៅឯភូមិគ្រឹះ Mar-a-Lago កាលពីខែធ្នូ ឆ្នាំ២០២៥ ថារូបលោកនឹងគាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មិនអាចសម្រេចបានទេនោះ។

CBS News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកដែលបានចូលរួមក្នុងកិច្ចពិភាក្សាផ្ទៃក្នុងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ តាម CBS ២ខែក្រោយមកទៀត កិច្ចពិភាក្សាផ្ទៃក្នុងត្រូវបានធ្វើឡើងរវាងក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួរយោធា និងសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ដើម្បីសិក្សាពីលទ្ធភាពលើការគាំទ្រការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។

មន្ត្រីអាមេរិក២នាក់បានប្រាប់ CBS ថាសហរដ្ឋអាមេរិកអាចនឹងផ្ដល់ការគាំទ្រក្នុងនោះរួមមានការចាក់សាំងឱ្យយន្ដហោះចម្បាំងនៅលើអាកាស ព្រមទាំងធានានូវការអនុញ្ញាតពីបណ្ដាប្រទេសដទៃក្នុងតំបន់ដែលយន្ដហោះចម្បាំងអ៉ីស្រាអែលត្រូវហោះឆ្លងកាត់ទៅវាយអ៉ីរ៉ង់។

ក៏ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថាតើមានប្រទេសណាខ្លះដែលនឹងអនុញ្ញាតឱ្យយន្ដហោះចម្បាំងអ៉ីស្រាអែលហោះឆ្លងកាត់នោះទេ។ ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសជាសាធារណៈថាពួកគេនឹងមិនអនុញ្ញាតឱ្យដែនអាកាសរបស់ពួកគេត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារលើអ៉ីរ៉ង់នោះទេ។ អ៉ីរ៉ង់ វិញ ក៏បានព្រមានដែរថានឹងបើកការវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ រួមទាំងប្រទេសណាដែលចូលរួមក្នុងការវាយប្រហារណាមួយលើទឹកដីអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង