**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ចម្លាក់ទេវកថាព្រះនារាយណ៍ (វិស្ណុ) ដ៏ល្អឥតខ្ទោះនៅលើជញ្ជាំងឥដ្ឋប្រាសាទក្រវ៉ាន់

សៀមរាប៖ ប្រាសាទក្រវ៉ាន់តាំងនៅចន្លោះលើដងផ្លូវពីអង្គរវត្ត ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះមានតួប៉មចំនួន ៥ សាងសង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមតែ មួយដែលជាគំរូប្រាសាទឥដ្ឋតែមួយគត់នៅប្រទេសកម្ពុជា។

ប្រាសាទនេះកសាងឡើងនៅដើមសតវត្សទី១០ នៃគ្រិស្ដសករាជក្នុងរាជ្យ ព្រះបាទ ហស៌វរ្ម័នទី១ ដើម្បីឧទ្ទិសចំពោះព្រះនារាយណ៍ (វិស្ណុ) ក្នុងព្រហ្មញ្ញសាសនា។ បើទោះបីជាប្រាសាទនេះមានទ្រង់ទ្រាយ តូចតែចម្លាក់បដិមានៅលើជញ្ជាំងឥដ្ឋពុំមានពីរទេ។

តួប៉មទាំងប្រាំរបស់ប្រាសាទនេះ បែរមុខ ទៅទិសខាងកើតតាមខ្លោងទ្វារមួយបើក ចំហ និងទិសបីទៀតមានទ្វារបញ្ឆោត សសរនិងផ្តែរធ្វើអំពីថ្មភក់។ ក្នុងចំណោមតួទាំងប្រាំនេះមានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត ទំនងជាពុំទាន់បានឆ្លាក់រចនាសម្រេច។ នៅតាមជញ្ជាំងទាំងបីនៃតួកណ្តាលមានក្បាច់ចម្លាក់រឿងព្រះនារាយណ៍ (វិស្ណុ)សំខាន់ៗដូចជា ត្រីវិក្រម (អវតាជាព្រាហ្មតឿ) ព្រះនារាយណ៍ព្រះហត្ថប្រាំបីដែលមានរូបក្រពើនៅពីលើ និងជាពិសេសចម្លាក់ព្រះនារាយណ៍គង់លើយានជំនិះគ្រុឌ។

លើសពីចម្លាក់លើឥដ្ឋក៏មានរូបគំនូរត្របកផ្កាឈូកសំយុងចុះក្រោមមួយជួរព័ទ្ធជុំវិញផ្នែកខាងលើជាប់ពិដាន ដែលសព្វថ្ងៃរលុបស្ទើរអស់។ ចំណែកឯលើជញ្ជាំងក្នុងតួខាងជើងបង្ហាញពីចម្លាក់រឿងព្រះជយាព្រះនារាយណ៍ គឺព្រះនាង លក្ស្មី។ ជាពិសេស លើជញ្ជាំងខាងត្បូងមានបង្ហាញព្រះនាងលក្ស្មីអមដោយអ្នកហែរហមពីររូបអង្គុយសងខាង។

សូមរំលឹកថា ប្រាសាទក្រវ៉ាន់បានទទួលការជួសជុលអភិរក្សនៅទសវត្សឆ្នាំ១៩៦០ ដោយមន្ទីរអភិរក្សដ្ឋានអង្គរ និងអ្នកជំនាញនៃសាលាបារាំងចុងបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង