**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

កម្ពុជាផ្តួចផ្តើមសកម្មភាពជាតិ ក្នុងការលុបបំបាត់សារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្មវាយនភណ្ឌ និងសំណង់

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានរៀបចំសិក្ខាសាលាប្រកាសចាប់ ផ្តើមអនុវត្តគម្រោងពេញលេញ នៃកម្មវិធីកុមារសកល ស្តីពី «ការ លុបបំបាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យវាយនភណ្ឌ និងសំណង់ » ក្រោមជំនួយហិរញ្ញវត្ថុពីមូលនិធិបរិស្ថានសកល (GEF) ក្រោមអធិបតីភាពឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ សមាគម និងវិស័យឯកជនពាក់ព័ន្ធចូលរួមប្រមាណ៥០នាក់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ដាញ់ សេរី បានគូសបញ្ជាក់ឱ្យដឹងថា ភពផែនដីរបស់យើងកំពុងជួបប្រទះនឹងវិបត្តិបរិស្ថានធំៗ ចំនួនបី គឺ បញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និង ការបំពុល។ ការបំពុលបានបង្កផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ដល់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ហើយវាក៏ជាកាតាលីករជំរុញ ឱ្យមាននូវការបាត់បង់ ជីវចម្រុះ និងការប្រែប្រួល អាកាសធាតុ។ ជាសកល រៀងរាល់ឆ្នាំ ការបំពុលដោយសារធាតុគីមីគ្រោះថ្នាក់បានសម្លាប់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស៦នាក់។ វិស័យវាយនភណ្ឌ និងសំណង់ បានរួមចំណែកបំពុលបរិស្ថាន តាមរយៈការប្រើប្រាស់នូវសារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្ម ដូចជា សារធាតុអាបេស្តូស បារត ពពួកសារធាតុគីមីសំយោគជាច្រើនប្រភេទ ជាពិសេស ពពួក សារធាតុ បំពុល សរីរាង្គ មិន ងាយ បំបែក ធាតុ (POPs) ព្រមទាំងការបញ្ចេញសំណល់ និងឧស្ម័នផ្ទះកញ្ចក់ (GHGs) ពីខ្សែចង្វាក់ផលិតកម្ម។

តាមរយៈការអនុវត្តគម្រោងនេះ នឹងចូលរួមក្នុងការអនុវត្តគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាល សំដៅការពារ សុខភាព សាធារណៈ និងបរិស្ថាន ព្រមទាំងធានា និងរក្សា បាន នូវភាពប្រកួតប្រជែង របស់វិស័យទាំងពីរនេះ នៅលើទីផ្សារ សកល។ ជាមួយគ្នានេះ គម្រោងនេះ នឹងទាក់ទាញនូវការ វិនិយោគ ជំរុញនូវនវានុវត្តន៍ បង្កើតឱកាស សេដ្ឋកិច្ចថ្មី ដែលងាក ទៅរកខ្សែចង្វាក់ផលិតកម្ម ប្រកបដោយ ចីរភាព តាមរយៈការកាត់បន្ថយការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង