**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

បទវិភាគ៖ប្រជាជនកោះហ្គ្រីនឡែនមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ


កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនានានៃកោះហ្គ្រីនឡែនបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយលើកឡើងថា ប្រជាជនកោះហ្គ្រីនឡែនមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ ។
មួយរយៈពេលកន្លងមក “ប្តូរឈ្មោះ”ឈូងសមុទ្រម៉ិកស៊ិក “យកព្រែកជីកប៉ាណាម៉ាមកវិញ” “ទិញកោះហ្គ្រីនឡែន” ។ល។ ការសម្តែងអាកប្បកិរិយានៃរដ្ឋាភិបាលលោកត្រាំដែលមិនច្រានចោលការប្រើប្រាស់មធ្យោបាយគំរាមកំហែងដោយយោធានិងសេដ្ឋកិច្ចដើម្បីសម្រេចបាននូវផែនការវាតទីនិយមរបស់អាមេរិកបានធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
បន្ទាប់ពីកងទ័ពអាមេរិកបានវាយឆ្មក់ប្រទេសវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡានិងភរិយាដោយបង្ខំព្រមទាំងនាំខ្លួនទៅសហរដ្ឋអាមេរិកនៅពេលមុននេះមិនជាយូរប៉ុន្មាន លោកត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានរបស់ប្រទេសខ្លួនកាលពីថ្ងៃទី ៤ ខែមករាថា វ៉េណេស៊ុយអេឡាប្រហែលមិនមែនជាប្រទេសចុងក្រោយដែលសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍នោះទេ ហើយបានបន្តថា អាមេរិកត្រូវការកោះហ្គ្រីនឡែនជាដាច់ខាត ។ បន្ទាប់មក លោកស្រីKaroline Leavitt លេខាធិការព័ត៌មានរបស់សេតវិមានអាមេរិកបានថ្លែងថា លោកត្រាំ ប្រធានាធិបតីអាមេរិកនិងក្រុមការងាររបស់លោកកំពុងពិគ្រោះពិភាក្សាអំពីជម្រើសជាច្រើនដើម្បីទទួលបានកោះហ្គ្រីនឡែន ក្នុងនោះបូករួមទាំង”ការប្រើប្រាស់កងទ័ព”ផងដែរ ។
ហេតុអ្វីបានជាលោកត្រាំងប់ងល់នឹងការយកកោះហ្គ្រីនឡែនដោយមិនលាក់លៀមមហិច្ឆិតារបស់ខ្លួន ? នៅពីក្រោយវាបានបង្កប់នូវការគិតពិចារណាជាច្រើនខាងវិស័យយុទ្ធសាស្ត្រភូមិសាស្ត្រ តម្លៃសេដ្ឋកិច្ចនិងសមិទ្ធផលនយោបាយផ្ទាល់ខ្លួនជាដើម ។
ទីមួយគឺ ទីតាំងយុទ្ធសាស្ត្រនៃកោះហ្គ្រីនឡែនមានសារសំខាន់ខ្លាំងណាស់ ។
កោះនេះស្ថិតក្នុងទីតាំងសំខាន់នៃតំបន់អាក់ទិកដែលមានទីតាំងនៅលើផ្លូវហោះហើរនិងផ្លូវសមុទ្ររវាងតំបន់អឺរ៉ាស៊ីនិងអាមេរិកខាងជើង ហើយអាចគ្រប់គ្រងផ្លូវនាវាចរណ៍ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិកខាងជើងនិងមហាសមុទ្រទឹកកកអាកទិក ។
ទីពីរគឺ កោះហ្គ្រីនឡែនមានធនធានធម្មជាតិដ៏សម្បូរបែប ។
កោះហ្គ្រីនឡែនមានសារធាតុរ៉ែសំខាន់ចំនួន ២៥ ប្រភេទក្នុងចំណោមសារធាតុរ៉ែសំខាន់ចំនួន ៣១ ប្រភេទនៅទូទាំងពិភពលោកដែលបូករួមទាំងរ៉ែដីកម្រ ក្រាហ្វីតនិងលីចូម ។ នេះសុទ្ធតែជាធនធានដ៏ចាំបាច់សម្រាប់ការផលិតបន្ទះឈីប ថាមពលថ្មីនិងឧស្សាហកម្មយោធា ។
ទីបីគឺ លោកត្រាំរំពឹងថា អាចបន្សល់ទុកនូវ”កេរ្តិ៍មរតកនយោបាយ”របស់ខ្លួនក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ។
ចាប់តាំងពីបានចូលកាន់អំណាចក្នុងសេតវិមានជាថ្មីឡើងវិញមក លោកត្រាំបានបង្ហាញពីមហិច្ឆិតាអំពីការគូរវាសផែនទីគ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញនៃរដ្ឋាភិបាលអាមេរិក ។
ប្រឈមមុខនឹងការគំរាមកំហែងពីលោកត្រាំដែលបានបញ្ចេញចំពោះកោះហ្គ្រីនឡែន រដ្ឋមន្ត្រីការបរទេសនៃប្រទេសអឺរ៉ុបខាងជើងទាំងប្រាំ គឺ ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែសនិងស៊ុយអែតបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហាហ្គ្រីនឡែននាពេលថ្មីៗកន្លងទៅនេះដោយសង្កត់ធ្ងន់ថា បញ្ហាទាក់ទងនឹងប្រទេសដាណឺម៉ាកនិងកោះហ្គ្រីនឡែនគួរត្រូវបានសម្រេចចិត្តទាំងស្រុងដោយសាមីខ្លួនប្រទេសដាណឺម៉ាកនិងហ្គ្រីនឡែន ។
ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,៩ ភាគរយបានរិះគន់ថា ផែនការវាតទីនិយមនៃរដ្ឋាភិបាលអាមេរិកនឹងបង្កើនស្ថានការណ៍តានតឹងនៅទូទាំងពិភពលោកនិងបំផ្លាញសន្តិភាពក្នុងតំបន់និងស្ថិរភាពពិភពលោក ។
មហិច្ឆតាអនុត្តរភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាការរំលោភបំពានយ៉ាងកម្រោលចំពោះគោលការណ៍អធិបតេយ្យភាពជាតិ ។ សំឡេងប្រឆាំងជាទូទៅពីសហគមន៍អន្តរជាតិបានបង្ហាញយ៉ាងច្បាស់ថា រាល់ប៉ុនប៉ងណាមួយរបស់អំណាចខ្លាំងសុទ្ធតែមិនអាចរង្គោះរង្គើការបេជ្ញាចិត្តរបស់ប្រជាជាននៃបណ្តាប្រទេសនានាក្នុងការជ្រើសរើសដោយម្ចាស់ការបានឡើយ ។ ជានិច្ចជាកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងមុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិនិង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»ជាមូលដ្ឋាន ហើយប្រឆាំងនឹងទង្វើអនុត្តរភាពទោះតាមទម្រង់ណាក៏ដោយដើម្បីគាំពារសន្តិភាពនិងសច្ចយុត្តិធម៌ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង