**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ

ឯកឧត្តម សួន សុម៉ាលីន ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនវីរកងទ័ព កងកម្លាំងនគរបាល និងជនភៀសសឹក ចំនួន ៣ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី, តំណាងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា អភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគល់ជូនវីរកងទ័ព កងកម្លាំងនគរបាល និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

អំណោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលឯកឧត្តម សួន សុម៉ាលីន និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ព្រមទាំងក្រុមការងារ បានប្រគល់ជូននាឱកាសនោះ រួមមាន៖

១. ទិសខេត្តសៀមរាប
– ប្រជាពលរដ្ឋភៀសសឹក ចំនួន ២ ០០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ១០គីឡូក្រាម, មី ២០កញ្ចប់, ទឹកបរិសុទ្ធ ១កេស, ភេសជ្ជៈ កន្លះកេស, ឃីត ១កញ្ចប់, ត្រីខកំប៉ុង ១យួរ និងអាវកូនក្មេងតូច។
– ឧបត្ថម្ភក្រុមការងារប្រចាំការក្នុងមណ្ឌលជនភៀសសឹក ថវិកា ចំនួន ៥លានរៀល។

២. ទិសខេត្តឧត្តរមានជ័យ
– ឧបត្ថម្ភកងពល លេខ២១ រួមមាន៖ ថវិកា ៨លានរៀល, ឃីត ៥០០កញ្ចប់, អង្ករ ២,៥តោន, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៉ីវ ៥០យួរ, ត្រីងៀត ១០០កញ្ចប់, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, បាយក្តាំង ១០កេសធំ, ក្រមាធំ ៤០, កានទឹក ១០០កាន, ចង្ក្រាន្តហ្គាសតូច ១០០គ្រឿង, កំប៉ុងហ្គាស ៤០០, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ក្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម, បារី ១កេស និងទឹកបរិសុទ្ធ ២០០កេស។
– ឧបត្ថម្ភកងកម្លាំងតំបន់ប្រតិបត្តិការសឹករង រួមមាន៖ ថវិកា ៤,៥លានរៀល, ឃីត ២៥០កញ្ចប់, អង្ករ ២,៥តោន, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, អំបុក ២៥០គីឡូ, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, បាយក្ដាំង ១០កេសធំ, ក្រម៉ាធំ ៤០ក្រម៉ា, កានទឹក ១០០កាន, ចង្ក្រាន្តហ្គាសតូច ១០០គ្រឿង, កំប៉ុងហ្គាស ៤០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម, បារី ១កេស និងទឹកបរិសុទ្ធ ២០០កេស។
– ឧបត្ថម្ភកងកម្លាំងនគរបាលខេត្ត ដោយក្នុង ១អង្គភាពទទួលបាន ៖ ថវិកា ៤,៥លានរៀល, ឃីត ២៥០កញ្ចប់, អង្ករ ២តោន, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, បាយក្ដាំង ១០កេសធំ, ក្រមាធំ ៤០, កានទឹក ៥០កាន, ចង្ក្រាន្តហ្គាសតូច ៥០គ្រឿង, កំប៉ុងហ្គាស ២០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម និងទឹកបរិសុទ្ធ ១០០កេស។

៣. ទិសខេត្តព្រះវិហារ
– ឧបត្ថម្ភកងកម្លាំងតំបន់ប្រតិបត្តិការសឹករង រួមមាន៖ ថវិកា ២លានរៀល, អង្ករ ២,៥តោន, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, បាយក្ដាំង ១០កេសធំ, ក្រមា ៤០, កានទឹក ១០០កាន, ចង្ក្រាន្តហ្គាសតូច ១០០គ្រឿង, កំប៉ុងហ្គាស ៤០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម, បារី ១កេស និងទឹកបរិសុទ្ធ ២០០កេស។
– ឧបត្ថម្ភកងកម្លាំងនគរបាលខេត្ត រួមមាន៖ ថវិកា ២លានរៀល, អង្ករ ២តោន, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, បាយក្ដាំង ១០កេសធំ, ក្រមាធំ ៤០, កានទឹក ៥០កាន, ចង្ក្រាន្តហ្គាសតូច ៥០គ្រឿង, កំប៉ុងហ្គាស ២០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម និងទឹកបរិសុទ្ធ ១០០កេស៕

អត្ថបទដែលជាប់ទាក់ទង