**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទទួលបានកំណើនភ្ញៀវទេសចរពេញមួយឆ្នាំ (Year Round Destination)

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ទទួលបន្ទុកវិស័យទេសចរណ៍, លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត, ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាងវិស័យឯកជន, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, តំណាងគ្រឹះស្ថានអប់រំ, លោក លោកស្រី ពិធីករ ពិធីការិនី, ប្អូនៗអ្នកផលិតមាតិកាព័ត៌មាន សរុបប្រមាណ ៣០០នាក់។

មុននឹងចាប់ផ្តើមកម្មវិធី, ជាមួយនឹងការសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំជាមួយយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក ដែលបានបាត់បង់ជីវិត របួស ពិការ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ, ឯកឧត្តមរដ្ឋមន្ត្រី និងអង្គសិក្ខាសាលាទាំងមូល បានសម្តែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ដែលបានលះបង់ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា តាងនាមមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា សូមបេ្តជ្ញារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីខ្មែរតែមួយ សូមគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ នូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងប្តេជ្ញារួមសុខ រួមទុក្ខជាមួយវីរកងទ័ពដ៏អង់អាចក្លាហាន និងប្រជាពលរដ្ឋភៀសសឹក ក្នុងគ្រាដ៏សែនលំបាកនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ជម្រាបជូនអង្គសិក្ខាសាលាថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗចំនួន ៣៖ គឺ ទី១) ការបង្កើនភាពទាក់ទាញទេសចរអន្តរជាតិ ទី២) ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង ទី៣) ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យោងការអនុវត្តសាកល្បងយុទ្ធនាការរដូវកាលបៃតង នៅឆ្នាំ២០២៥ និងតាមរយៈរបាយការណ៍របស់លេខាធិការដ្ឋាន កម្ពុជាទទួលបានកំណើនទេសចរជាតិគួរឱ្យកត់សម្គាល់ សម្រាប់រយៈពេល ៦ខែ ពីខែឧសភា ដល់ខែតុលា ដោយទេសចរជាតិបានធ្វើដំណើរកម្សាន្តរហូតដល់ ៩លាន ៤៦ម៉ឺននាក់ កើនឡើងប្រមាណ ៦៤,៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។

ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបថា ការផ្លាស់ប្តូរតែឈ្មោះរដូវកាល ពិតជាពុំធ្វើឱ្យរដូវកាលបៃតង ទទួលបាននូវលទ្ធផលប្រកបដោយភាពវិជ្ជមាននោះទេ ប្រសិនបើមិនមានការដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់, ការចាត់តាំងការអនុវត្តឱ្យបានត្រឹមត្រូវ, ព្រមទាំងមានយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ (M&E) ដូចដែលយើងបានរៀបចំសិក្ខាសាលានៅថ្ងៃនេះ។ ម៉្យាងទៀត, សមិទ្ធផលដែលសម្រេចបានកន្លងមក ពិតជាបានឆ្លុះបញ្ចាំងអំពីភាពបុរេសកម្ម, សកម្ម និងអន្តរសកម្មរវាងសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ ៦ ដែលក្រសួងទេសចរណ៍បានដាក់ចេញ រួមមានកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន, ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានីភ្នំពេញ និងខេត្ត ទាំង២៤, វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក, ជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅគ្រប់កម្រិត, ជាមួយបណ្តាញសារព័ត៌មាន, ពិធីករ, សិល្បៈករ, អ្នកផលិតមាតិកាព័ត៌មាន ( Influencers, KOL), និងការចូលរួមពីបុគ្គលម្នាក់ៗ៕

អត្ថបទដែលជាប់ទាក់ទង