**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

កម្ពុជានិងអូស្ត្រាលី គាំទ្រការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍមូលធនមនុស្ស បង្កើនភាពធន់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យមានសមត្ថភាពខ្ពស់សម្រាប់ចូលរួមការអភិវឌ្ឍវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ភាពជាដៃគូរវាងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម» ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន RMA Cambodia PLC ដោយមានអ្នកចូលរួមប្រមាណ ៦០០នាក់ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive Center of Excellence Cambodia -ACE-C) នេះ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមដើរតួនាទីសំខាន់ក្នុងការជំរុញការបង្កើនកម្លាំងជំនាញផ្នែកយានយន្ត សម្រាប់ទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ស្របតាមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ACE-C គឺសក្ខីភាពនៃការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ឱ្យឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិ ក៏ដូចជាបានសង្កត់ធ្ងន់ថា កិច្ចសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល គឺជាកត្តាដ៏មានសារៈសំខាន់ក្នុងការកសាងកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅនឹងបម្រែបម្រួលក្នុងពិភពការងារនាពេលអនាគត។

តាមរយៈមជ្ឈមណ្ឌលជាមួយនឹងឧបករណ៍ និងសម្ភារៈ ដែលបានបំពាក់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បង្ហាញនូវការជឿជាក់ថា មជ្ឈមណ្ឌលនេះនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងទំនុកចិត្តសម្រាប់បណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យយានយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង និងអាចធានាបាននូវភាពប្រកួតប្រជែងខ្ពស់ ហើយក៏រំពឹងថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាគំរូនៃការបង្កើតមជ្ឈមណ្ឌលឧត្តមភាពលើវិស័យផ្សេងទៀត ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

នាឱកាសនោះដែរ ឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអូស្រ្តាលី ក្នុងការធ្វើជាដៃគូមួយដ៏សំខាន់ដោយផ្តល់ជំនួយអប់រំក្នុងប្រទេសកម្ពុជា ក្នុងការកសាងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សាហកម្ម និងបានចាត់ទុកមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជាដៃគូដ៏រស់រវើករវាងរាជរដ្ឋាភិបាល គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជន ក្នុងការធ្វើបរិវត្តកម្មវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា ACE-C នឹងជួយឱ្យយុវជនកម្ពុជាត្រៀមខ្លួនសម្រាប់ការចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងវិស័យយានយន្ត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ ឯកឧត្តម ក៏បង្ហាញអំពីការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តនេះ ក៏នឹងចូលរួមជំរុញការអភិវឌ្ឍក្នុងវិស័យផ្សេងៗទៀត នៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង