**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ធនាគារជាតិនៃកម្ពុជា អំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅខេត្តពោធិ៍សាត់ ជួយផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល

ពោធិ៍សាត់៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅខេត្តពោធិ៍សាត់ ជួយផ្សព្វ ផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជំរុញការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឯកឧត្ដម យឹម លាត បានថ្លែងថា “ជុំវិញ ប្រាក់រៀល, កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវា ទូទាត់នៅតាមគ្រឹះស្ថានសិក្សា ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់សេវានានា នៅក្នុងវិស័យអប់រំជាប្រាក់រៀល។ គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពិនិត្យលទ្ធភាពបើកគណនីជាប្រាក់រៀល តាមប្រព័ន្ធធនាគារ បើកប្រាក់បៀវត្ស ជាប្រាក់រៀល ជូនដល់គ្រប់បុគ្គលិក អប់រំ ជាពិសេសចូលរួមបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង”។ ឯកឧត្ដមបានបន្តថា ចំពោះការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ តាមរយៈការទូទាត់ ការសន្សំការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវាជាប្រាក់រៀល ការជំរុញការប្រើប្រាស់ប្រាក់ រៀលជារូបិយប័ណ្ណចម្បង នៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងការតាមដានវឌ្ឍនភាព នៃការប្រើប្រាស់ប្រាក់រៀល នៅតាមវិស័យ នីមួយៗជាដើម។ ឯកឧត្ដម យឹម លាត ក៏បានអំពាវនាវ ឱ្យមានការផ្តល់ការអនុគ្រោះបានកាន់តែច្រើន ចំពោះការប្រើប្រាស់ ប្រាក់រៀលរបស់ជាតិ យើងទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែមសម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល និងបានអំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងខេត្តពោធិ៍សាត់ទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់ ជួយផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការ ប្រើប្រាស់ប្រាក់រៀល ដើម្បីឱ្យការយល់ដឹងពីអត្ថប្រយោជន៍នៃ រូបិយវត្ថុជាតិយើងកាន់តែទូលំទូលាយ ដែលនឹងលើកកម្ពស់មោទនភាព ជាតិយើង និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ ឯកឧត្ដមលើកឡើងបន្ថែមថា ចំពោះការងារលើកកម្ពស់ប្រាក់រៀលនេះ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ, រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជាការងារអាទិភាពមួយផងដែរ ជាពិសេសចាប់តាំងពី ដើមទសវត្សរ៍ឆ្នាំ២០០០មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុង ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាលទ្ធផលនិន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង