**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

នាយករដ្ឋមន្ត្រីស្តីទីនេប៉ាល់ អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងសកម្មជនវ័យក្មេង និងអ្នកគាំទ្រអតីតគណបក្សកាន់អំណាច

កត្មាន់ឌូ៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេប៉ាល់ បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងសកម្មជនវ័យក្មេង និងអ្នកគាំទ្រអតីតគណបក្សកាន់អំណាច ដែលត្រូវបានទម្លាក់នៅក្នុងការបះបោរដ៏បង្ហូរឈាមកាលពីខែកញ្ញាកន្លងទៅ។

ប៉ូលិសបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ភាពស្ងប់ស្ងាត់បានត្រឡប់មកវិញហើយនៅទីក្រុងស៊ីម៉ារ៉ា (Simara) ក្នុងស្រុកបារ៉ា (Bara) ចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីកត្មាន់ឌូ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករប្រឆាំងកាលពីថ្ងៃពុធ។ ការប៉ះទង្គិចនេះ បានកើតឡើងរវាងសមាជិកក្រុម «Gen Z» និងអ្នកគាំទ្រគណបក្សកុម្មុយនីស្តនេប៉ាល់ (CPN-UML) របស់អតីតនាយករដ្ឋមន្ត្រី ខេ ភី សាម៉ា អូលី (KP Sharma Oli) ដែលត្រូវបានទម្លាក់ពីអំណាច។

លោកស្រី ស៊ូស៊ីឡា កាគី (Sushila Karki) អតីតប្រធានតុលាការកំពូលដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី បានអំពាវនាវឱ្យគ្រប់ភាគី «ចៀសវាងការញុះញង់នយោបាយដែលមិនចង់បាន» និងទុកចិត្តលើដំណើរការប្រជាធិបតេយ្យ មុនការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីបានបញ្ជាក់ថា «ខ្ញុំបានណែនាំដល់រដ្ឋបាលមហាផ្ទៃ និងទីភ្នាក់ងារសន្តិសុខឱ្យធ្វើការដោយការអត់ធ្មត់បំផុត និងត្រៀមលក្ខណៈដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់»។

គួរបញ្ជាក់ថា បាតុកម្មកាលពីខែកញ្ញា ដែលបង្កឡើងដោយការខឹងសម្បារចំពោះការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អតីតរដ្ឋាភិបាល បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៦នាក់ស្លាប់។ លោកស្រី កាគី បានប្រាប់តំណាងគណបក្សជាង ១១០ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា «យើងចង់ឱ្យប្រទេសនេះស្ថិតនៅក្នុងដៃរបស់មនុស្សជំនាន់ថ្មី និងត្រូវបានគ្រប់គ្រងដោយមនុស្សដែលមានចក្ខុវិស័យ»៕

អត្ថបទដែលជាប់ទាក់ទង