**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

កងកម្លាំងយោធាអ៊ីស្រាអែល បើកការបាញ់ប្រហារទៅលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់

បេរូត៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កងកម្លាំងយោធាអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។ បេសកកម្មរក្សាសន្តិភាពរបស់ UN បានពណ៌នាហេតុការណ៍នេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទោះបីជាមិនមានរបាយការណ៍អ្នករងរបួសក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានអះអាងថា ទាហានរបស់ខ្លួនបានបើកការបាញ់ប្រហារទៅលើជនសង្ស័យពីរនាក់នៅតំបន់ El Hamames ក្បែរព្រំដែនអ៊ីស្រាអែល ហើយទើបតែដឹងនៅពេលក្រោយថា ពួកគេគឺជាកងរក្សាសន្តិភាពរបស់ UN។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការកំណត់អត្តសញ្ញាណខុសនេះ បណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនល្អ ហើយហេតុការណ៍នេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។

ទោះជាយ៉ាងណា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានផ្តល់សេចក្តីរាយការណ៍ខុសគ្នា ដោយបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់ចេញពីរថក្រោះ Merkava មួយគ្រឿងដែលឈរជើង នៅក្នុងទឹកដីលីបង់ ឆ្ពោះទៅរកកងរក្សាសន្តិភាពដែលកំពុងដើរដោយថ្មើរជើង។ គ្រាប់កាំភ្លើងយន្តធុនធ្ងន់បានធ្លាក់នៅចម្ងាយតែ ៥ម៉ែត្រពីកងរក្សាសន្តិភាព ដែលបង្ខំឱ្យពួកគេស្វែងរកទីជ្រកកោន។ UNIFIL បានបន្ថែមថា រថក្រោះអ៊ីស្រាអែលបានដកថយវិញ បន្ទាប់ពីកងរក្សាសន្តិភាពបានទាក់ទងយោធាអ៊ីស្រាអែលតាមរយៈបណ្តាញផ្លូវការ។

UNIFIL បានហៅហេតុការណ៍នេះថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើសេចក្តីសម្រេចចិត្តលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចែងថា មិនគួរមានកងកម្លាំងប្រដាប់អាវុធណាមួយប្រតិបត្តិការនៅភាគខាងត្បូងលីបង់ឡើយ លើកលែងតែកងរក្សាសន្តិភាព UN និងយោធាលីបង់។

យោធាលីបង់ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកសកម្មភាពរបស់អ៊ីស្រាអែលថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ដែលបង្កអស្ថិរភាពនៅក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង