**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

លោក កៅ ប៊ុណ្ណា ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរផែនការខេត្តកំពតថ្មី ជំនួសប្រធានមន្ទីរចាស់ ដែលត្រូវចូលនិវត្តន៍

កំពត៖ លោក កៅ ប៊ុណ្ណា អតីតអនុប្រធានមន្ទីរផែនការខេត្តកំពត ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរផែនការខេត្តកំពតថ្មី ជំនួសប្រធានមន្ទីរចាស់ ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសនេះ បានប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន បានចូលរួមអបអរសាទរ ជាមួយនឹងលោកប្រធានមន្ទីរផែនការថ្មី ដែលទទួលបានការជឿទុកចិត្ត ពីប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តកំពត ការជ្រើសរើសឬតែងតាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព គឺមានការគិតគូរ និងវាយតម្លៃច្បាស់លាស់ណាស់ ទាំងសមត្តភាព លទ្ធភាព សីលធម៌ គុណធម៌ ដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពការងារនៃមន្ទីរ អង្គភាពទាំងនោះ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការបាន បានបញ្ជាក់ថា ការវិភាគមុខងារជាកំណែទម្រង់ថ្មីមួយធំណាស់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ បច្ចុប្បន្ន រដ្ឋបាលថ្នាក់ជាតិ ក្រសួង ស្ថានប័ន បាននិងកំពុងរៀបចំ ការវិភាគមុខងារនេះ ផ្លោតលើចំណុចគន្លឺះចំនួន៣ ហើយក្រោយពេលការវិភាគមុខងារចប់រួចរាល់ រាជរដ្ឋាភិបាល នឹងដាក់ឱ្យអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយធ្វើឲ្យការងារមន្ទីរអង្គភាពកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាននឹងកំពុងរៀបចំការវិភាគមុខងារ ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលថ្នាក់ជាតិ ក្រសួង ស្ថាប័ន និងអាជ្ញាធរផ្សេងៗមិនឱ្យស្ទួនគ្នា ឬមានការច្របូកច្របល់ក្នុងការអនុវត្ត។ ការរៀបចំរចនាសម្ព័ន្ធរដ្ឋ ឱ្យមានភាពសមរម្យតាមតម្រូវការនៃការអភិវឌ្ឍប្រទេស ថាតើមុខងារណាគួររក្សា គូរត្រូវប្តូរ ឬត្រូវបញ្ចូលជាមួយគ្នា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការវិភាគមុខងារជាជំហានមួយសំខាន់ណាស់ សម្រាប់រៀបចំផែនការការងារយុទ្ធសាស្ត្រថ្មី របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ឱ្យមានភាពត្រឹមត្រូវ និងកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានមន្ទីរថ្មី សូមបន្តអនុវត្ត និងគោរពតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់មន្ទីរ ព្រមទាំងខិតខំបំពេញការងារតាមតួនាទីភារកិច្ចស្នូល ដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញ ក្នុងការសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីលើកគុណភាពការងាររបស់មន្ទីរ ឱ្យកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង