**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

អភិបាលខេត្តកំពតលើកឡើងថា ការចូលរួមគ្រប់ផ្នែកពាក់ព័ន្ធនៃវិស័យទេសចរណ៍ បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សេវាករ ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្ត ដែបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ ក្នុងការរក្សាបាននូវស្ថេរភាពតម្លៃ គុណភាព និងសេវាកម្មស្នាក់នៅ ដែលកត្តាទាំងនេះបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យមានការចូលរួមបន្តទៀតដើម្បីធ្វើឱ្យខេត្តកំពតមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាពជាខេត្តទេសចរណ៍មានបដិសណ្ឋារកិច្ចល្អ។

ថ្លែងក្នុងទិវាទេសចរណ៍ពិភពលោក លើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅបរិវេណឆ្នេរព្រែកំពង់បាយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ ហើយបានជំរុញឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ក្នុងន័យដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងសមិទ្ធិផលដែលយើងទទួលបានពីវិស័យទេសចរណ៍ក្នុងខេត្ត គឺផ្តើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសវិស័យឯកជនដែលមានដូជា ម្ចាស់សណ្ឋាគារ បឹងហ្គាឡូ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់នៅទូទាំងខេត្ត ដែលបានរួមសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការអនុវត្តនូវគោលការណ៍រួមពាក់ព័ន្ធនឹងការមិនតម្លើងថ្លៃសេវាកម្មទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដោយសារការួមគ្នាអនុវត្តន៍នូវគោលការណ៍រួមនេះហើយ ទើបធ្វើឱ្យខេត្តមានកំណើនភ្ញៀវទេសចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទាំងអស់ មិនតែប៉ុណ្ណោះបានធ្វើឱ្យខេត្តមានឈ្មោះល្បាញល្បីលើវិស័យទេសចរណ៍នេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ សេវករ និងអ្នកផ្តល់សេវាផ្នែកទេសចរណ៍ក្នុងខេត្តទាំងអស់ សូមបន្តរក្សាឱ្យបាននូវភាពថ្លៃថ្នូរ ភាពជាម្ចាស់ និងធ្វើការងារបដិសណ្ឋារកិច្ចឱ្យបានល្អបន្តទៀតដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសរជាតិ អន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្ត ព្រមទាំងរួមគ្នាធ្វើឱ្យខេត្តកំពតមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាពជាខេត្តទេសចរណ៍មានបដិសណ្ឋារកិច្ចល្អ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ការប្រារព្ធទិវាទេសចរណ៍ពិភពលោក លើកទី៤៥ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព” នាពេលនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ខេត្តកំពត ដល់ភ្ញៀវជាតិ អន្តរជាតិដោយផ្ទាល់ និងតាមគ្រប់មធ្យោបាយប្រពន្ធផ្សព្វផ្សាយសង្គម។

លោកប្រធានមន្ទីរ បានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត សមិទ្ធិផលទេសចរណ៍ឯកថ្មីៗដែលទាក់ទាញបំផុតបានលេចចេញជារូបរាងជាបន្តបន្ទាប់ ហើយបានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់។ ជាក់ស្តែង រយៈពេល៩ខែឆ្នាំ២០២៥នេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ១,៩១៦,៧៩៤នាក់ មានការកើនឡើង ០,៥២% បើប្រៀបធៀបនឹង៩ខែ ឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,៨១៣,៣៦១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១០៣,៤៣៣នាក់ មានការកើនឡើង ២៥,០១% បើប្រៀបធៀបនឹង៩ខែ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់៕

អត្ថបទដែលជាប់ទាក់ទង