**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វង្សី វិស្សុត អនុញ្ញាតឱ្យតំណាងថ្មី UNDP ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរចំពោះ លោក Enrico Gaveglia ដែលទើបទទួលបានតែងតាំងជាអ្នកតំណាងថ្មីនៃUNDP ប្រចាំកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ UNDP ដែលកន្លងមកបានដើរតួនាទីដ៏សំខាន់នៅកម្ពុជា ចាប់តាំងពីដំណាក់កាលការស្តារ និងការកសាងកម្ពុជាឡើងវិញនៅដើមទសវត្សទី៩០ រហូតដល់ដំណាក់កាលនៃការអភិវឌ្ឍ ជាពិសេសបានចូលរួមចំណែកគាំទ្រកម្ពុជាក្នុងដំណើរចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) ហើយឯកឧត្តមសង្ឃឹមថា UNDP នឹងបន្តចូលរួមចំណែក និងគាំទ្រដល់កម្ពុជានៅក្នុងការរៀបចំការចាកចេញនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ទោះបីសកលលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដូចជា បញ្ហាសណ្តាប់ធ្នាប់ពិភពលោក, ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរយ៉ាងមុតមាំក្នុងការលើកកម្ពស់សន្តិភាព, ភាពជាដៃគូ, និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនិយម។

ក្នុងនោះដែរ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់អំពីការចង់ឃើញការរៀបចំកម្មវិធីនានា ដែលត្រូវនឹងបរិបទនិងក្របខ័ណ្ឌកម្ពុជា ហើយមានភាពប្រទាក់ក្រឡានិងស្របជាមួយនឹងគោលនយោបាយនិងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានចែករំលែកអំពីយន្តការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាយន្តការផ្អែកលើភស្តុតាងនិងទិន្នន័យ នៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ ដើម្បីលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពនៃការអនុវត្ត ក៏ដូចជាផ្តល់អនុសាសន៍តម្រង់ទិសកែសម្រួលគោលនយោបាយ, យុទ្ធសាស្ត្រតាមវិស័យ និងយន្តការអនុវត្ត។

លោក Enrico Gaveglia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបលោកនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក Enrico Gaveglia ក៏បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅកម្ពុជា ហើយលោកបានបញ្ជាក់ពីចំណាប់អារម្មណ៍ និងកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

លោក Enrico Gaveglia បានលើកឡើងអំពីការបន្តវិនិយោគ និងផ្តល់តម្លៃបន្ថែមរបស់ UNDP ទៅក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ស្របតាមតម្រូវការនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការអភិវឌ្ឍនេះទៀតសោតមិនអាចកើតមានឡើង បើសិនជាគ្មានកិច្ចសហប្រតិបត្តិការដោយសន្តិភាពនៅក្នុងតំបន់នោះទេ។

បន្ថែមពីនេះ លោក Enrico Gaveglia បានវាយតម្លៃខ្ពស់ចំពោះក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកចាត់ទុកថាជាសំណាញ់មួយដែលផ្អែកលើទិន្នន័យ ក្នុងការចាប់យកលទ្ធផលនានាដែលក្រសួង ស្ថាប័ននីមួយៗសម្រេចបាន ហើយបង្កើតបានជារូបភាពច្បាស់លាស់មួយអំពីវឌ្ឍនភាពនៃគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោក Enrico Gaveglia បានបេ្តជ្ញាថា UNDP នឹងនៅតែបន្តយកចិត្តទុកដាក់លើការអនុវត្តតាមកម្មវិធីអភិវឌ្ឍន៍ប្រទេស (Country Programme Document) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោក Enrico Gaveglia ក៏បានពិភាក្សា លើប្រធានបទសំខាន់ៗ រួមមាន ក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់UNDP, កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូល្អ, យន្តការឆ្លើយតបនឹងបញ្ហាបរិស្ថាន, ការផ្តល់ហរិញ្ញប្បទាននិងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA), ការទាក់ទាញវិនិយោគិនមកកម្ពុជា, បញ្ញាសិប្បនិម្មិត (AI) និងសមត្ថភាពប្រើប្រាស់ក្នុងវិស័យអភិបាលកិច្ច, ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃលើប្រសិទ្ធភាពការងារ, និងបញ្ហាប្រឈមដទៃទៀតទាក់ទិននឹងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងទីស្តីការគណៈរដ្ឋមន្រ្តី និង UNDP ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់ UNDP ក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន ជាពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងចីរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យ UNDP បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង