**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៧​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៤​

សៀមរាប៖ នាថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៥​ នៅបន្ទប់ប្រជុំសាលាខេត្តបានរៀបចំកិច្ចសាមញ្ញលេីកទី១៧​ របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៤​ ក្រោមអធិបតីភាពឯកឧត្តម​ តោ​ គឹមស៊ាន​ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក​ លី​ សារី​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្ត​ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក នាយករដ្ឋបាល​ លោក​ អភិបាលក្រុង​ ស្រុក​ នាយកទីចាត់ការ​ អង្គភាព។

បន្ទប់ពីអង្គប្រជុំបានអនុម័តរបៀបវារៈចំនួន​ ៤រួចមក​ ក្រុមប្រឹក្សាខេត្តក៏បានលេីឡេីងនូវបញ្ហាទឹកភ្លៀងទឹកលិចផ្លូវ​ សណ្តាប់ធ្នាប់​សាធារណៈ​ និងចំណុចមួយចំនួនតូចក្នុងរបាយការណ៍។ ជាមួយគ្នានឹងការលេីកឡេីងរបស់ក្រុមប្រឹក្សាខេត្ត​ លោក​ លី​ សារី​ បានបញ្ជាក់ថាចំពោះទឹកភ្លៀងជន់លិចនេះ​ ជាកត្តាធម្មជាតិ​ ដែលភ្លៀងបានធ្លាក់ខ្លាំងគ្រប់ទិសទី​ ធ្វេីឱ្យស្រុកមួយចំនួន​ ក៏បានជន់លិច​ កត្តានេះបណ្តាលមកទឹកហូរមិនទាន់​និងបងប្អូនធ្វេីការចាក់ដីហេីយដាក់លូមិនត្រូវតាមស្តង់ដារ។ ទន្ទឹមនឹងនេះជន់លិចនេះ​ រដ្ឋបាលខេត្ត​ មន្ទីរពាក់ព័ន្ធ​ និងក្រុង​ ស្រុក​ បានចុះពិនិត្យស្ថានភាពមុខទឹក​ និងធ្វេីការកាយរំដោះទឹកជាបន្ទាន់ផងដែរ។ ដោយឡែក​ ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់​ ក្រុងបានចុះអប់រំណែនាំជាបន្តបន្ទាប់​ និងពេលខ្លះរហូតដល់ដកសម្ភារយកទៅរក្សាទុកថែមទៀត។

លោក​ អភិបាលរងខេត្តក៏បានជម្រាបដល់អង្គប្រជុំអំពីស្ថានជនភៀសសឹកដែលមកដល់បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋបានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេ ត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប សរុបចំនួន ៨៧២ គ្រួ សារ ស្មើនឹងចំនួន ២ ៧០៤នាក់ ស្រី ១ ៤៧៨នាក់ ដែលបានរៀបចំទីតាំងសុវត្ថិភាព ចំនួន ១៤១ទីតាំង។ ជាមួយគ្នានេះ​ រដ្ឋបាលខេត្តក៏ដូចជាសប្បិរសជនក៏បាននាំយកនូវអំណោយ​ជាគ្រឿងឧបភោគ​ និងសម្ភារប្រេីប្រាស់ជូនដល់ពួកគាត់ដោយពុំឱ្យមានខ្វះខាតឡេីយ។ ទន្ទឹមនឹងនេះ​ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមបំរុងនឹងការស្តារឡើងវិញនូវផលប៉ះពាល់ដំណាំស្រូវ​ ហេដ្ឋា រចនាសម្ព័ន្ធ សាលារៀន​ វត្តអារ៉ាមផងដែរ។

ឯកឧត្តម​ តោ​ គឹមស៊ាន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអភិបាលខេត្តដែលបានយកចិត្តទុកដាក់​ និងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលបានភៀសសឹកចាប់ពីជម្លៀសមកពីមានសង្គ្រាមដំបូងរហូតដល់បច្ចុប្បន្ន​។ ជាមួយនេះ​ ក៏សូមកោតសរសេីរគណៈអភិបាល​ អំពីការដោះស្រាយនូវបញ្ហាទឹកភ្លៀងជន់លិចបានស្រកទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង