**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង

សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី តាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់ និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធីរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី (YB SENATOR DATUK WIRA DR. MOHD HATTA BIN MD RAMLI) សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូ ដែលបានអញ្ជើញញមកបំពេញទស្សនកិច្ចនៅកម្ពុជានិងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់កំពូលៗរបស់កម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋ ពិសេសការលើកកម្ពស់សុខសន្តិភាព។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរកាន់តែជិតស្និទ្ធថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។

សម្តេចបានអបអរសាទរសភាប្រទេសម៉ាឡេស៊ី ដែលបានចំរៀបមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ទទួលបានជោគជ័យ នៅក្នុងការលើកកម្ពស់សុខសន្តិភាព វិបុលភាព សហគមន៍អាស៊ាន ប្រកបដោយចីរភាពនិងបរិយាបន្ន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថានៅក្នុងនាមជាតំណាងប្រជាពលរដ្ឋ សភាមានតួនាទីសំខាន់ ក្នុងការស្វែងរកដោះស្រាយនានាជូនពលរដ្ឋ ធានាសុខសន្តិភាព សុវត្ថិភាពជូនម្ចាស់ឆ្នោត។ ប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យនិងអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថាកម្ពុជាស្រឡាញ់សន្តិភាព ការពារសន្តិភាព ដោយសារកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាមនិងបានហែលឆ្លងទុក្ខលំបាកពីសង្រ្គាមអស់ជាច្រើនទសវត្សរ៍មកហើយ។ដូច្នេះមិនចង់ឃើញពលរដ្ឋខ្លួនឬជាតិសាសន៍ដទៃជួបទុក្ខលំបាកពីសង្រ្គាមទៀតនោះឡើយ។ ដើម្បីសេចក្តីសុខដល់ពលរដ្ឋទំាងសងខាង ក៏ដូចសហគមន៍អាស៊ានទំាងមូល កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់អនុវត្តបទឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលផ្តួចផ្តើមដោយ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក និងមានការចូលរួមសង្កេតការណ៍ដោយបណ្តាប្រទេសជាមិត្តមានប្រទេសចិនជាដើមនោះ។

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូថាកម្ពុជានៅប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលមានស្រាប់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលស្វាគមន៍និងជួបពិភាក្សាជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។

ឯកឧត្តមបណ្ឌិត បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលជាវិជ្ជមានជាច្រើន នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ មានជំនួបសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដើមនោះ ធ្វើឱ្យគណៈប្រតិភូបានយល់កាន់តែច្បាស់ពីជម្លោះព្រំដែនកម្ពុជានិងថៃ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានគំាទ្រឆន្ទៈមោះមុត និងការចូលរួមរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការលើកកម្ពស់ សុខសន្តិភាព សម្រាប់ភពផែនដី។

ឯកឧត្តមបណ្ឌិត ដាតុក វីរ៉ា ម៉ុដ ហាតា ប៊ីន អឹមឌី រ៉ាមលី បានគូសបញ្ជាក់ថា សហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី បានតាមដានដោយយកចិត្តទុកដាក់នូវការអនុវត្តបទឈប់បាញ់ ហើយគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដែលថាជម្លោះមិនអាចដោះស្រាយដោយសង្រ្គាមនោះទេ មានតែការចរចាទេទើបអាចបញ្ចប់សង្រ្គាមបាន។ ឯកឧត្តមមានជំនឿមុតមាំថាបញ្ហានេះនឹងដោះស្រាយបានក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។ តាមរយៈការចូលរួមសង្កេតការណ៍ពីការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក ឯកឧត្តមថ្លែងការកោតសរសើរពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានការបោះឆ្នោតមួយបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព ពីព្រោះថាសូម្បីបញ្ជីឈ្មោះពលរដ្ឋអ្នកបោះឆ្នោត ក៏មានបិទរូបថត ថែមទៀតផង។ នេះជាចំណុចល្អដែលត្រូវរៀនសូត្រពីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង