**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ក្រសួងមុខងារសាធារណៈ ពិនិត្យ និងកែលម្អការផ្តល់សេវាសាធារណៈរបស់ខ្លួន តាមរយៈការតាក់តែងនិយាមនីតិវិធីប្រតិបត្តិ

ភ្នំពេញ៖ តាមរយៈការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការពង្រឹងសមត្ថភាព សមិទ្ធកម្មក្រសួង ស្ថាប័ន ក្រសួងមុខងារសាធារណៈបានពិនិត្យនិងកែលម្អលេីការផ្តល់សេវាសាធារណៈ តាមរយៈការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវាសាធារណៈរបស់ខ្លួន។

ដេីម្បីអនុវត្តការងារនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការរៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការផ្តល់សេវារបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។

នៅក្នុងកិច្ចប្រជុំ នេះ ឯកឧត្តមប្រចាំការបានប្រសាសន៌ថា ការគិតគូរឱ្យមានការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវារបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ គឺសំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវារបស់អង្គភាពនីមួយៗមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ជាពិសេសកាត់បន្ថយពេលវេលា និងនីតិវិធីផ្សេងៗដែលពុំមានភាពចាំបាច់។

ឯកឧត្តមប្រចាំការក៏បានអនុញ្ញាតឱ្យមានមតិយោបល់កែលម្អរពីសមាជិកអង្គប្រជុំដែលបានចូលរួមផងដែរ ក្នុងនោះឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក៏បានចូលរួមជាមតិយោបល់ថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះគឺដើម្បីដាក់ឱ្យអនុវត្តសេវាសាធារណៈ ប្រកបដោយវិជ្ជាជីវៈ មានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់គ្រប់ជ្រុងជ្រោយ ព្រមទាំងពង្រឹងការអនុវត្តមុខងារ និងភារកិច្ចរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសារធារណៈ និងភាគីពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ សំដៅគាំទ្រដល់ដំណើរការណ៍ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ការកសាងវប្បធម៌សេវាល្អ ងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាព និងជឿទុកចិត្តបាន។

សូមជម្រាបផងដែរថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះ មានវិសាលភាពអនុវត្តចំពោះអង្គភាព និងមន្រ្តីរាជការពាក់ព័ន្ធនឹងការផ្តល់សេវានានា របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ តែប៉ុណ្ណេះ៕

អត្ថបទដែលជាប់ទាក់ទង