**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ! មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការចែកជូនកងទ័ពកំពុងឈរជើងនៅខ្សែត្រៀមជួរមុខជាង ៦០០គ្រួសារ ក្នុងខេត្តកោះកុង

(កោះកុង)៖ នៅក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ​ ព្រមទាំងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ នាំយកនូវសម្ភារប្រើប្រាស់មួយចំនួន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន​ ដើម្បីយកទៅចែកជួនដល់កម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង

អំណោយទាំងនោះរួមមាន៖ នាយ-នាយនគរបាលរង នៃវរសេនាតូច៨២៧​ (ក្នុងនោះដែរមានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុប៥៦គ្រួសារ) និងនាយទាហាន-នាយទាហានរង ផ្នែកសឹករងស្រុកមណ្ឌលសីមា និងកម្លាំងអន្តរាគមន៍ការពារព្រំដែន (មានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹកចំនួន ២៣៩គ្រួសារ) ព្រមទាំងនាយទាហាន-នាយទាហានរង នៃកម្លាំងវរសេនាតូច៣៣៧ ដែលប្រចាំការ ការពារព្រំដែន ​(មានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុបចំនួន324គ្រួសារ) ដោយសរុបជារួមមានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹកសរុប ៦១៩គ្រួសារ ​ដែលមកពី ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាជូនដល់មេបញ្ជាការ យោធភូមិភាគទី៣ ចំនួន ១០លានរៀល, មេបញ្ជាការ សឹករងស្រុកមណ្ឌលសីមា ចំនួន ១លានរៀល, មេបញ្ជាការវរសេនាតូចលេខ៣៣៧ ចំនួន ១លានរៀល,មេបញ្ជាការវរសេនាតូចលេខ៨២៧ ចំនួន ១លានរៀល និងមេបញ្ជាការវរអន្តរាគមន៍ ចំនួន១លានរៀល ផងដែរ។

និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបងប្អូនក្រុមគ្រួសារជនភៀសសឹក ចំនួន ៦១៩គ្រួសារទៀត ដោយ​ក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ ១បាវ,ទឹកបរិសុទ្ធ ៦ដប, មីខ្លាឃ្មុំ ២០កញ្ចប់, ទឹកផ្លែឈើ Era gold 5 កំប៉ុង,​នំប្រៃ ១កញ្ចប់, ទឹកស៊ីអ៉ីវ ១យួរ, អំបិលល្អិត ១ខ្សែ, ទឹកដោះគោ ២កញ្ចប់, បាយប្រអប់ ៤ប្រអប់, ស្ករ ១កញ្ចប់, ទឹកត្រី ១យួរ, ត្រីខ ១យួរ, អំបិល ១កញ្ចប់, មុង ១, ភួយ ១, ថ្នាំពេទ្យមួយចំនួន, អាវរងារ ១, នំសូកូឡា សាំងវិច ១កេស និងថវិកាក្នុងម្នាក់ ២ម៉ឺនរៀលថែមទៀត។

ថ្លែងនាឱកាសនោះ ​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខ និងយកចិត្តទុកដាក់ ព្រួយបារម្ភ​ គិតគូរ​​ ខ្វល់ខ្វាយខ្ពស់បំផុតពីឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ ចំពោះបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខ ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក រួមនឹងប្រជាពលរដ្ឋថែមទៀតផង។

ក្នុងកាលៈទេសៈនេះគឺជាការចែករំលែកដែលបង្ហាញឱ្យឃើញថាបេះដូងខ្មែរតែមួយ ស្មារតីជាតិនិយមបានផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុត នេះបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីជាតិឯកភាពជាតិ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី និងខ្មែរដើម្បីខ្មែរ ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយនៃប្រជាជនខ្មែរ ហើយក៏ជាគំរូដ៏ល្អសម្រាប់ក្មេងជន់ក្រោយផងដែរ។ ដែលបង្ហាញពីសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងបងប្អូនសប្បុរសជន ក៏សូមគោរពដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ហើយក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនសប្បុរសជនដែលមានចិត្តសប្បុរសធម៌ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួន សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធារៀងៗខ្លួនជូនដល់វីរកងទ័ពជួរមុខ​​ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក រួមនឹងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង