**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ថ្នាក់ដឹកនាំខេត្តក្រចេះ ទទួលជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា

ក្រចេះ៖ នៅថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញទទួលជួបសម្តែងការគួរសម ពិភាក្សាការងារដើម្បីស្វែងយល់ពីសកក្តានុពលដែលខេត្តក្រចេះមាន និងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដៃជាមួយ ឯកឧត្តម សានតូ ដាម៉ូ ស៊ូម៉ាតូ (SANTO DARMOSUMARTO) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ខេត្តក្រចេះមានផ្ទៃដីសរុប ១១,០៩៤ គីឡូម៉ែត្រការេ ចែកចេញជា ៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ៣២៧ភូមិ។ ខេត្តមានច្រកទ្វារព្រំដែនចំនួន២ ដែលកំពុងបម្រើដល់ការដឹកជញ្ជូនទំនិញ កសិផល និងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគ្គីបានយ៉ាងល្អប្រសើរ។ ចំពោះវិស័យកសិកម្ម-កសិឧស្សាហ៍កម្ម ខេត្តមានក្រុមហ៊ុនវិនិយោគចំនួន ៤៨ក្រុមហ៊ុន មានកសិដ្ឋានចិញ្ចឹមគោសរុបចំនួន២៤,០០០ក្បាល -វិស័យរ៉ែ និងថាមពល ខេត្តមានក្រុមហ៊ុន សហគ្រាស សរុបចំនួន៧២ និងមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន១ក្រុមហ៊ុន វិនិយោគិនមកពីប្រទេសចិន។ ហើយការគ្រប់គ្រង និងចែកចាយអគ្គីសនីក្នុងខេត្ត មានគ្រប់គ្រាន់សម្រាប់តម្រូវការ បច្ចុប្បន្នគ្រប់ដណ្តប់លើភូមិចំនួន ២៩៧ភូមិ ស្មើនឹង ៩០,៨៣% ។

ឯកឧត្តមបន្តថា៖ ចំពោះវិស័យទេសចរណ៍ ខេត្តមានតំបន់រមណីយដ្ឋានទាំង-រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត-វប្បធម៌ធម្មជាតិ-ប្រវត្តិសាស្រ្ត-ធម្មជាតិ-សហគមន៍អេកូទេសចរណ៍ និងកែច្នៃ សរុបចំនួន ២៤ កន្លែង -វិស័យពាណិជ្ជកម្ម និងឧស្សាហ៍កម្ម-សិប្បកម្ម ខេត្តមានក្រុមហ៊ុន ១៦២ក្រុមហ៊ុន និង២២៧ សហគ្រាស និងមានផែស្ងួត១កន្លែង និងមានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ១កន្លែង-វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមានរោងចក្រ សហគ្រាសចំនួន ២៤៣ កន្លែង មានកម្មករនិយោជិកបម្រើការងារចំនួន១៩,៣៩១នាក់ ក្នុងនោះមកពីបរទេសចំនួន ១,០៤២ នាក់។

ឯកឧត្តម សានតូ ដាម៉ូ ស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋឥណ្ឌូនេស៊ី មានជាង៣៧ឆ្នាំមកហើយ និងក្នុងពេលបច្ចុប្បន្ននេះនឹងបន្តកិច្ចសហប្រតិបត្តិការនេះ រួមនឹងពង្រឹងពង្រីកការនាំចេញនិងនាំចូលទៅមក ដើម្បីសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ។ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បាននឹងកំពុងផ្តល់នូវអាហារូបករពិសេស បន្ថែមលើអាហារូបករធម្មតា មកឱ្យនិស្សិតកម្ពុជា រួមនិងខេត្តក្រចេះ ដើម្បីមានឱកាសបានសិក្សានូវចំណេះដឹង និងបច្ចេកទេសថ្មីបន្ថែម ដើម្បីយកមកធ្វើការអភិវឌ្ឍមូលដ្ឋានខ្លួន។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរខេត្តក្រចេះ ដែលបានជួយថែរក្សាការពារ និងសម្របសម្រួល ដល់ការរស់នៅ និងកិច្ចការងារផ្សេងរបស់ប្រជាជនឥណ្ឌូនេស៊ី ។ យើងនឹងខិតខំពិនិត្យពិភាក្សារួមគ្នា ដើម្បីរកវិធីណា ដើម្បីឱ្យកិច្ចសហប្រត្តិបត្តិការ បានដើរទៅមុខរួមគ្នា ប្រកបដោយចីរភាព និងការរីកចម្រើនជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង