**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ហេង ណន អញ្ជើញក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើកទី៤ លើសេចក្ដីព្រាងច្បាប់ ស្ដីពីភស្តុភារកម្ម

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនានាលើកទី៤ លើសេចក្ដីព្រាងច្បាប់ ស្ដីពី “ភស្តុភារកម្ម” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងពីអគ្គនាយកដ្ឋាន-នាយកដ្ឋានក្រោមឱវាទក្រសួង, កំពង់ផែស្វយ័តភ្នំពេញ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ (AFD, World Banks, IFC, UNDP, ADB, JICA …) និងវិស័យឯកជន (CCC, CLA, CAMTA, JBAC, LOSCBA, JETRO, AmCham, EuroCham, AEON Mall, Khmer Cold Chain, J&T, Tela, TAFTAC …) សរុបចំនួន ១៥០រូប។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើការធ្វើបច្ចុប្បន្នភាព ឬការកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដែលបានពិភាក្សាកន្លងមក ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរពេញលេញ និងគ្រប់ជ្រុងជ្រោយ សំដៅពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ក្នុងវិស័យភស្ដុភារកម្មព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពធន់ មានស្តង់ដាររួម កាត់បន្ថយចំណាយឡូជីស្ទីក ការលើកម្ពស់ឧត្តមានុវត្ត (Best Practices) បង្កើនភាពប្រកួតប្រជែង ព្រមទាំងបង្កើននូវទំនុកចិត្តពីសាធារណៈជនផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុង​អនុវត្តការងារ​យ៉ាងសកម្ម​លើការរៀប​ចំ​សេចក្ដីព្រាង​ច្បាប់ស្ដីពី «ភស្ដុភារកម្ម» ដែលជាឯកសារគតិយុត្តដ៏មានសារៈសំខាន់ និងជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការជួយជំរុញនូវខឿនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យម និងមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងឆ្នាំ២០៥០​។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ថ្មី នេះ ត្រូវបានរៀបរៀង កែសម្រួលតាមមតិយោបល់និងធាតុចូលពីភាគីពាក់ព័ន្ធរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍ ដោយមានចំនួន ១៥ជំពូក និងមានចំនួន ១៦១មាត្រា ហើយសេចក្តីព្រាងច្បាប់នេះ ក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍ផងដែរ។

ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមចូលរួមទាំងអស់ ចូលរួមផ្ដល់ធាតុចូលសំខាន់ៗបន្ថែមទៀត និងយល់ដឹងពីសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម នេះ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមពង្រឹង ពង្រីក និងអភិវឌ្ឍបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្មនេះ ដោយធានាបានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងចីរភាពនៃវិស័យភស្តុភារកម្ម ព្រមទាំងផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រគួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង