**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តម ស ថេត អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីនគរបាលនារី ២រូប ដែលទទួលបានពានរង្វាន់ក្នុងការប្រកួត Sharp Blade 2025 International Sniper Competition ខាងផ្នែកបាញ់ស៊ីបនៅសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីនគរបាលនារី ២រូប ដែលទទួលបានពានរង្វាន់ក្នុងការប្រកួត Sharp Blade 2025 International Sniper Competition ខាងផ្នែកបាញ់ស៊ីបនៅសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំង ២រូប ដែលបានពុះពារដើម្បីទទួលបាន (ពាននៃការតស៊ូល្អបំផុត) ដែលធ្វើឡើងរយៈពេល៤ថ្ងៃ និងមានការចូលរួមពីប្រទេសចំនួន២៥ផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឱ្យមន្ត្រីនគរបាលដែលបានចូលរួមក្នុងការប្រកួតត្រូវខិតខំពង្រឹងជំនាញហ្វឹកហាត់ផ្នែកបាញ់ស៊ីប និងបន្តបណ្តុះបណ្តាលជំនាញនេះដល់មន្ត្រីនគរបាលជាតិនៅក្នុងអង្គភាពដើម្បីលើកកិត្តិយស និងភាពខ្ពស់មុខមាត់របស់មន្ត្រីនគរបាលជាតិទាំងអស់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស ដែលបានជួយជ្រោមជ្រែងផ្តល់លទ្ធភាពដល់នគរបាលនារីទាំងពីររូបឱ្យទៅចូលរួមរហូតទទួលបានពានរង្វាន់សំរាប់ជាកិត្តិយសដល់មន្ត្រីនគរបាលជាតិទាំងអស់។

គួរបញ្ជាក់ថា មន្ត្រីនគរបាលជាតិនារីចំនួនពីររូបរួមមាន វរសេនីយ៍ទោ សែម លីនី និងវរសេនីយ៍ទោ ហែម រ៉ាវី ជានាយរងផ្នែក នៃនាយកដ្ឋានអង្គរក្ស ត្រូវបានក្រសួងមហាផ្ទៃចាត់បញ្ជូនទៅប្រកួត Sharp Blade 2025 International Sniper Competition នៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានចំនួន២៥ប្រទេសចូលរួម ដែលមានវិញ្ញាសាជាច្រើនដូចជា ការបាញ់៤កាយវិការ ការបាញ់ពីលើអគារចំងាយពី១០០ទៅ៧០០ម៉ែត្រ ការរត់ឡើងភ្នំចំងាយ១គីឡូម៉ែត្រ ការរត់បាញ់ស៊ីបចំងាយ២០០ម៉ែត្រ ការរត់ចូលឡានសង្គ្រោះចំណាប់ខ្មាំង បាញ់ចំងាយ១៧៦ម៉ែត្រ ការបាញ់ស៊ីបចំងាយ៩០០ម៉ែត្រទៅ២៥០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង