**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

អតីតស្ត្រីទី១របស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ

សេអ៊ូល៖ លោកស្រី Kim Keon Hee អតីតស្ត្រីទី១របស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន បន្ទាប់ពីតុលាការកាលពីថ្ងៃអង្គារ ទី១២ ខែសីហា បានចេញដីកាចាប់ខ្លួនលោកស្រី ជុំវិញ ការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ជាការចោទប្រកាន់មួយដែលភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol រូបនេះបានច្រានចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Kim Keon Hee បានក្លាយជាអតីតស្រ្តីទី១តែម្នាក់គត់របស់កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន ខណៈស្វាមីរបស់លោកស្រី គឺលោក Yoon Suk Yeol ក៏កំពុងជាប់ឃុំឃាំង ផងដែររង់ចាំសវនាការកាត់ទោស បន្ទាប់ពីលោកត្រូវបានតុលាការធម្មនុញ្ញបណ្ដេញចេញពីតំណែងកាលពីខែមេសា ជុំវិញការប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹកមិនបានសម្រេច កាលពីខែធ្នូ ឆ្នាំ២០២៤។

កាលពីថ្ងៃអង្គារ លោកស្រី Kim បានធ្វើដំណើរទៅដល់តុលាការ ដោយមិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ឬក៏ធ្វើសេចក្ដីថ្លែងការណ៍ណាមួយនោះទេ។ ក្រោយសវនាការ សាកសួរបិទបញ្ចប់ លោកស្រីបានចាកចេញទៅរង់ចាំការសម្រេចរបស់តុលាការនៅឯមន្ទីរឃុំឃាំងមួយក្នុងទីក្រុងសេអ៊ូល។ នៅក្នុងការជូនដំណឹងខ្លីមួយ រដ្ឋអាជ្ញាពិសេសដែលត្រូវបាន តែងតាំងកាលពីដើមខែមិថុនា បានឱ្យដឹងថាតុលាការបានចេញដីកាឃុំខ្លួនលោកស្រី តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ការចោទប្រកាន់ដែលអាចឱ្យលោកស្រី Kim ប្រឈមជាប់ពន្ធនាគារច្រើនឆ្នាំ មានចាប់តាំងពីការក្រឡុកទីផ្សារភាគហ៊ុន រហូតដល់ស៊ីសំណូក និងប្រើប្រាស់ឥទ្ធិពលរបស់ ប្ដីដែលជាប្រធានាធិបតីស្វែងរកផលចំណេញឱ្យមុខជំនួញរបស់ខ្លួន។ និយាយពីបទពុករលួយ លោកស្រីត្រូវបានចោទប្រកាន់ថាបានទទួលសំណូកជាកាបូបដៃប្រណិត និងខ្សែកពេជ្រ ព្រមទាំងត្រូវបានគេរាយការណ៍ថាបានពាក់គ្រឿងអលង្ការដ៏ប្រណិតម៉ាក Van Cleef ដែលមានតម្លៃ៦០លានវ៉ុន ឬស្មើនឹង ៤៣ ០០០ដុល្លារ អំឡុងអមដំណើរប្ដីទៅចូលរួម កិច្ចប្រជុំកំពូលអង្គការ NATO កាលពីឆ្នាំ២០២២។

ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើឱ្យតុលាការចេញដីកាចាប់ខ្លួនលោកស្រី Kim Keon Hee ដោយសំអាងពីការព្រួយបារម្ភថា លោកស្រីអាចនឹងឆ្លៀតឱកាសបំផ្លាញភស្តុតាង ហើយតុលាការក៏បានទទួលយកទឡ្ហី ករណ៍នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង