**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ

បណ្ឌិត យង់ ពៅ៖ ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃ ពាក់ព័ន្ធនឹងការឃុំខ្លួនកងទ័ពខ្មែរទាំង១៨នាក់ បានបង្ហាញពីចរិតអសីលធម៌ធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ

ភ្នំពេញ៖ ជាមួយនឹងជំហរក្រអឺតក្រទម អ្នកនាំពាក្យកងទ័ពថៃ បានលើកឡើងថា ការចាប់ខ្លួន និងឃុំខ្លួនកងទ័ពកម្ពុជា ទាំង១៨នាក់ អនុលោមទៅតាមច្បាប់អន្តរជាតិ និងត្រូវបានការពារក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ ជាពិសេសខអនុសញ្ញាក្រុងហ្សឺណែវ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមានប្រសាសន៍គូសបញ្ជាក់ថា ការលើកឡើង ខាងលើនេះ គឺជាការលើកឡើងទាំងបំពាន ក៏ដូចជាការភូតកុហកដល់សាធារណៈមតិអន្តរជាតិ និងសាធារណៈមតិរបស់ថៃផងដែរ។ ទង្វើរបស់ថៃនៅក្នុងសង្គ្រាមឈ្លានពានកម្ពុជា ថៃបានរំលោភបំពានច្បាប់អន្តរជាតិស្ទើរតែគ្រប់ទិដ្ឋភាព ខណៈការប្រើល្បិចចាប់ខ្លួនកងទ័ពកម្ពុជា បានប្រាសចាកទៅនឹងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិទាំងឡាយ តែជា មហិច្ឆតាឈ្លានពានដោយមិនកោតក្រែងចំពោះសហគមន៍អន្តរជាតិឡើយ។

លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការចាប់ខ្លួនកងទ័ពកម្ពុជា ពីសំណាក់កងទ័ពឈ្លានពានថៃ ធ្វើឡើងនៅក្រោយបទឈប់បាញ់ចូលជាធរមាន (ម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) ប្រមាណជា ៨ម៉ោង ពោលគឺនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ហេតុនេះហើយទង្វើរបស់កងទ័ព ឈ្លានពានថៃ មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលខ្លួនទើបតែបានចុះហត្ថលេខា។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀត បើគេពិនិត្យមើលទីតាំងដែលកងទ័ពថៃបានប្រើល្បិចភ្ជង់ចាប់ខ្លួនកងទ័ពកម្ពុជាទៀតសោត គឺនៅក្នុងទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ នេះមានន័យថា កងទ័ពថៃ មិនត្រឹមតែមិនបានបញ្ឈប់សកម្មភាពអរិភាពប៉ុណ្ណោះទេ តែថែមទាំងបានចល័តកងទ័ពផ្ទុយពីស្មារតីនៃបទឈប់បាញ់ឥតលក្ខខណ្ឌ ដែលផ្ដួចផ្ដើមគំនិតដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថែមទៀតផង។ បើតាមលោកបណ្ឌិត នេះគឺជាការរំលោភអធិបតេយ្យភាពកម្ពុជាជាថ្មី និងថែមទាំងជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀត ខណៈដែលកន្លងមក ថៃតែងតែបានប្រព្រឹត្តទង្វើព្រហើនកោងកាចមិនអនុ លោមតាមច្បាប់អន្តរជាតិ និងទាត់ចោលការអំពាវនាវរបស់សហគមន៍អន្តរជាតិជានិច្ចកាល។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា ការលើកឡើងខាងលើរបស់ អ្នកនាំពាក្យកងទ័ពថៃ គឺគ្រាន់តែជាបន្លប់សភាពការណ៍ ខណៈដែលភាគីថៃតែងតែប្រព្រឹត្តអំពើទុច្ចរឹតរាប់មិនអស់ចំពោះច្បាប់អន្តរជាតិ និងសន្តិសុខក្នុងតំបន់ ពិសេសចំពោះប្រទេសជិតខាងខ្លួន។

លោកបណ្ឌិតបានបន្តអំពាវនាវឱ្យកងទ័ពថៃ ត្រូវតែដោះលែងយោធិនកម្ពុជាទាំង១៨រូបដោយឥតលក្ខខណ្ឌ និងឱ្យបានឆាប់រហ័ស ចៀសវាងការបន្តរំលោភបំពានច្បាប់អន្តរជាតិ និងត្រូវគោរពនូវស្មារតីនៃបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ មជ្ឈដ្ឋានបញ្ញវន្ត ព្រះសង្ឃ និងសហគមន៍អន្តរជាតិ បានអំពាវនាវឱ្យភាគីកងទ័ពថៃដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ ប៉ុន្តែពុំមានការឆ្លើយ តបជាវិជ្ជមានពីក្រុមយោធាថៃនោះឡើយ។ ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា កម្ពុជាត្រូវតែបន្តធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកជាមហាអំណាចពិភពលោកទីមួយ និងជាអ្នកផ្ដួចផ្ដើមជំរុញឱ្យ មានបទឈប់បាញ់ និងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិ ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិនដែលជាសាក្សីនៃការចុះហត្ថលេខាលើបទឈប់បាញ់រវាងកម្ពុជានិងថៃផងដែរ។

លោកបណ្ឌិតបានបន្ថែមទៀតថា កម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងខាងការទូត ដើម្បីធ្វើការជាមួយបណ្ដាប្រទេសជាដៃគូក៏ដូចជាស្ថាប័នយុត្តិធម៌អន្តរជាតិផ្សេងទៀត ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ជាដើម ក៏ដូចជាពង្រីកសមរភូមិការទូតសាធារណៈតាមរយៈការបំភ្លឺទៅដល់បណ្ដាញសារព័ត៌មានអន្តរជាតិធំៗ ដើម្បីឱ្យពិភពលោកបានដឹងឭអំពីភាពទុច្ចរឹត និងទង្វើអសីលធម៌របស់ថៃចំពោះច្បាប់អន្តរជាតិ ព្រមទាំងបន្តអំពាវនាវជាប់ជានិច្ច ឱ្យមានការដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងបាងកកបន្ថែមទៀតឱ្យដោះលែងកងទ័ពកម្ពុជាទាំង១៨រូបដោយឥតលក្ខខណ្ឌ និងឱ្យបានឆាប់រហ័សបំផុត៕

អត្ថបទដែលជាប់ទាក់ទង