**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត លើកឡើងអំពីសារសំខាន់នៃច្បាប់ចំពោះការគ្រប់គ្រង និងអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងអំពីសារសំខាន់នៃច្បាប់ចំពោះការគ្រប់គ្រងនិងអភិវឌ្ឍសង្គមជាតិ។

ឯកឧត្ដមបញ្ជក់ថា នីតិរដ្ឋកើតចេញពីការឯកភាពគ្នាលើការកំណត់ នូវវិធាននានា (Rules-based) ដែលមានលក្ខណៈច្បាស់លាស់ ដោយដាក់ចេញនូវគុណតម្លៃ (Value) ទៅក្នុងវិធានទាំងនោះឱ្យទៅជាច្បាប់សម្រាប់ទាំងអស់គ្នាគោរពតាម ហើយគ្មានអ្នកណាមានសិទ្ធិលើសអ្នកណាចំពោះមុខច្បាប់ឡើយ គឺត្រូវតែស្មើគ្នាចំពោះមុខច្បាប់ ហើយនៅក្រោមច្បាប់ទាំងអស់គ្នា។

ឯកឧត្ដមបន្តថា ដូច្នេះ បើដាក់ច្បាប់នៅលើមនុស្ស ច្បាប់នោះ ត្រូវតែល្អនិងត្រូវមានប្រយោជន៍ ពិសេស ត្រូវស័ក្តិសមនឹងតថភាពជាក់ស្តែងនិងត្រូវបម្រើឱ្យការការពារជាតិ ការកសាងជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក៏ដូចជាការការពារសិទ្ធិ និងសេរីភាពបុគ្គល។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ។ នៅក្នុងទស្សនៈនេះ ការប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានីតិរដ្ឋរបស់កម្ពុជា គឺត្រូវឱ្យស្របតាមបរិការណ៍កម្ពុជា ដែលបង្កប់នូវគុណតម្លៃល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិកម្ពុជា ក្នុងនោះ មានទាំងគុណតម្លៃផ្នែកសីលធម៌ (Ethic) និយាមសង្គម (Social norm) ប្រពៃណី (Tradition) និងទំនៀមទម្លាប់ (Custom) ផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា នៅក្នុងន័យនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ពិតជាត្រូវការនូវការគាំទ្រ ក៏ដូចជាការចូលរួមយ៉ាងសកម្ម និងបុរេសកម្ម ពីសំណាក់គ្រប់ដៃគូ និងតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ពីគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការកម្មវិធីការងារនៃក្របខ័ណ្ឌយុទ្ធសាស្ត្រកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ចំពោះមុខនេះ គ.ក.ច. នឹងត្រូវអនុវត្តការងារជាអាទិភាពគន្លឹះមួយចំនួន ដូចខាងក្រោម៖
ទី១៖ រៀបចំព្រះរាជក្រឹត្យបង្កើតគណៈកម្មការជាតិការពារនីត្យានុកូលភាព និង
គណៈកម្មការជាតិភាសាច្បាប់
ទី២៖ រៀបចំបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ និងក្រុមការងារ
កែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន
ទី៣៖ បង្កើនការផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល និង
ទី៤៖ រៀបចំវិបស្សនាស្តីពី «អត្តសញ្ញាណប្រព័ន្ធច្បាប់កម្ពុជា» នៅក្នុងឆ្នាំ២០២៥នេះ ដែលនឹងគ្រោងអញ្ជើញ បញ្ញវន្តច្បាប់ អ្នកប្រកបវិជ្ជាជីវៈច្បាប់ អ្នកជំនាញការច្បាប់ទាំងក្នុងនិងក្រៅប្រទេស ចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ដើម្បីប្រមូលធាតុចូលកំណត់អំពីអត្តសញ្ញាណប្រព័ន្ធច្បាប់កម្ពុជា ឆ្ពោះទៅកសាងប្រព័ន្ធច្បាប់មួយ ដែលបង្កប់ដោយទស្សនវិជ្ជានីតិរដ្ឋរបស់កម្ពុជា រួមទាំងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់របស់យើង។

នៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានស្នើសុំគ្រប់តួអង្គជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ចូលរួមគាំទ្រនិងអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកម្ពុជាមានបូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពនៃវប្បធម៌នីតិរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង