**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ស្វែងយល់ពីតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ!

ភ្នំពេញ៖ តាមមាត្រា៩នៃអនុក្រឹត្យស្ដីពី ការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ច ទទួលពិនិត្យ និងចាត់ចែងនូវរាល់លិខិតចេញ-ចូលដែលអង្គភាពចំណុះទីស្តីការក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានា បញ្ជូនបញ្ជារបស់រដ្ឋមន្ត្រីទៅបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាលារាជធានី ខេត្ត ទំនាក់ទំនងសាធារណៈ សហការពិនិត្យដោះស្រាយទទួល បញ្ជូនលិខិតស្នាមរដ្ឋបាលឯកសារផ្សេងៗ ទំនាក់ទំនង សម្របសម្រួលជាមួយខុទ្ទកាល័យរបស់រដ្ឋមន្ត្រី ស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ។

អនុក្រឹត្យដដែលក៏បានកំណត់ឱ្យ អគ្គលេខាធិការដ្ឋានមានភារកិច្ចសហការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ អង្គភាពចំណុះក្រសួង រៀបចំកាលវិភាគបំពេញការងារ ជូនរដ្ឋមន្ត្រី និងតាមដានការអនុវត្តទាំងនេះឱ្យស្របតាមកាលវិភាគដែលបានកំណត់ សហការ សម្របសម្រួល ជាមួយអង្គភាពចំណុះក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ ទំនាក់ទំនងសហការសម្របសម្រួលការងារអន្តរជាតិ ជាមួយស្ថានទូត ក្រសួងមហាផ្ទៃ ក្រសួងសន្តិសុខជាតិនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក។

បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាន ក៏មានភារកិច្ចសិក្សាគោលការណ៍ និងរៀបចំផែនការសកម្មភាពព័ត៌មានវិទ្យារបស់ក្រសួងដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខ អភិបាលកិច្ចនិងការអភិវឌ្ឍ ប្រមូលព័ត៌មានទិន្នន័យ តាមដានសារព័ត៌មាន និងឯកសារផ្សេងៗដែលត្រូវផ្សព្វផ្សាយលើគេហទំព័រ ដើម្បីបកស្រាយបំភ្លឺនិងឆ្លើយតប តាមដានការប្រតិបត្តិនូវរាល់លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា សេចក្តីជូនដំណឹង ផែនការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រៀបចំដំណើរបេសកកម្ម ទស្សនកិច្ចក្នុង និងក្រៅប្រទេសជូនថ្នាក់ដឹកនាំក្រសួង រៀបចំកិច្ចប្រជុំសន្និបាត សន្និសីទ សិក្ខាសាលា ពិធីបុណ្យផ្សេងៗ និងទទួលបដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្តរជាតិ និងរៀបចំសេចក្តីព្រាងលិខិតបទដ្ឋាននានា ដែលមានការពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

មិនទាន់អស់ឡើយ អគ្គលេខាធិការដ្ឋាន ក៏មានភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ រៀបចំតុបតែង ថែរក្សាអនាម័យបរិវេណទីស្តីការក្រសួងមហាផ្ទៃ គ្រប់គ្រងឯកសារ ការងារបុគ្គលិក ការងារភស្តុភារ និងគណនេយ្យរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រី រាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ ស្ថិតក្នុងក្របខ័ណ្ឌអគ្គលេខាធិការដ្ឋាន។ គ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីនគរបាលជាតិ ក្រោមឱវាទ ធ្វើការវាយតម្លៃស្នើសុំតែងតាំងមុខ តំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរស័ក្តិ ថ្នាក់ លើកសរសើរ ឬដាក់វិន័យ ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់ក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ។

សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានបច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ អគ្គលេខាធិការដ្ឋាននេះ មានរចនាសម្ព័ន្ធចំនួន៦ រួមមាន ១.ខុទ្ទកាល័យរដ្ឋមន្ត្រី ២.នាយកដ្ឋានកិច្ចការរដ្ឋបាល ៣.នាយកដ្ឋានសរុបនិងស្ថិតិ ៤.នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ៥.នាយកដ្ឋានព័ត៌មានវិទ្យា ៦.លេខាធិការដ្ឋានកិច្ចការទីប្រឹក្សានិងជំនួយការ។ បច្ចុប្បន្ន នាយកដ្ឋានព័ត៌មានវិទ្យា ត្រូវបានផ្ទេរ ទៅក្នុងរចនាសម្ព័ន្ធនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ នេះបើតាមអនុក្រឹត្យស្ដីពី ការបង្កើតអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៕

អត្ថបទដែលជាប់ទាក់ទង