**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សហជីពតំណាងកម្មករជិត ៥ម៉ឺននាក់ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការឆ្លើយតបនឹង​ការគំរាមរបស់ក្រុមជ្រុលនិយមថៃដែលចង់​កាត់ផ្តាច់អគ្គិសនី និងអ៊ិនធឺណេតពីកម្ពុជា

ភ្នំពេញ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ​ដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេតពីកម្ពុជា។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រមជ្រុលនិយម​ថៃ ដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេតដល់កម្ពុជា។

លោកបញ្ជាក់ថា៖«យើងខ្ញុំជាសហជីពទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុងនូវខ្លឹមសារដែលមានទាំង៦ ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយមានការជឿជាក់យ៉ាងមុតមាំបំផុតនូវវិធានការដែលបានដាក់ចេញជាចំណាត់ការដែលជាយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសប្រកាន់ភ្ជាប់នូវស្មារតីស្នេហាជាតិ និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការការពារនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា»។

លោកបានមើលឃើញពីភាពឈ្លាសវៃរបស់សម្តេចធិបតីក្នុងការបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីជាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្តាច់អ្វីផ្សេងទៀត។

ជាមួយគ្នានេះ CWPUC បានគាំទ្រសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមទៅកាន់រាជរដ្ឋាភិបាលក្នុងករណីភាគីថែមិន​ព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី គឺកម្ពុជាត្រូវបិទការផ្សាយភាពយន្តថៃ និងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថែ​មកកាន់កម្ពុជា ហើយបើសិនជាថៃនៅតែប្រមាថកម្ពុជា នោះកម្ពុជានឹងឈានទៅឈប់ប្រើទំនិញថែទាំងស្រុងជំនួសជាប់ការប្រើទំនិញក្នុងស្រុក។

ករណីនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្ត​កាត់ ឬមិនកាត់នៅពេលណាមួយនោះ គឺកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណិតខ្លួនឯង ដោយមិនចាំបាច់​ទិញ​ពីប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង