**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នៅតែដើរតួនាទីសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសាកល ក្នុងបរិបទគោលនយោបាយពន្ធគយរបស់អាមេរិក

បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុវត្តគោលនយោបាយថ្មីស្របតាមទិសដៅបញ្រ្ចាស់នៃលំនាំពាណិជ្ជកម្មអន្តរជាតិរបស់សាកលលោក និង អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ការប្រកាសដំឡើងពន្ធនាំចូលលើទំនិញគ្រប់មុខ ដែលបាននាំចូលពីបណ្តាប្រទេសនានាលើសាកលលោកតាមអត្រាផ្សេងៗគ្នា ។ គោលនយោបាយដាក់របាំងពន្ធគយរបស់សហរដ្ឋអាម៉េរិក នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ចសាកល និង មានផលប៉ះពាល់ផលប្រយោជន៍របស់ប្រជាជនសាកលលោក ។

ការដាក់របាំងពន្ធរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យសេដ្ឋកិច្ចសកលលោកមានការធ្លាក់ចុះនៃល្បឿនកំណើន ឬអាចឈានដល់ភាពអវិជ្ជាននៃកំណើនសេដ្ឋកិច្ច តាមរយៈការកើនឡើងថ្លៃនៃអ្នកប្រើប្រាស់របស់ប្រជាជនអាម៉េរិក ដោយខ្លួនឯងផ្ទាល់ក្នុងរយៈពេលខ្លី។ ការឡើងថ្លៃទំនិញគ្រប់មុខទាំងអស់ មិនអាចធ្វើឱ្យសហរដ្ឋអាម៉េរិកងាកមក ផលិតទំនិញទាំងនោះជំនួសឱ្យការនាំចូលបានទេ ដោយការៀបចំសហគ្រាសផលិតត្រូវការចំណាយពេលវេលាច្រើនផង កម្លាំងពលកម្មនៅសហរដ្ឋអាម៉េរិកមានថ្លៃខ្ពស់ផង និង ជំនាញរបស់កម្លាំងពលកម្មនៅសហរដ្ឋអាម៉េរិក ក៏មិនសមស្របនឹងផលិតកម្មដែលអាម៉េរិកនាំចូលផងដែរ។ ក្រៅពីនេះ គោលនយោបាយពន្ធគយរបស់អាម៉េរិកនេះ បានរារាំងដល់ការប្រើប្រាស់ផង និង ដល់ប្រាក់សន្សំរបស់ប្រជាជនរបស់ខ្លួនថែមទៀត ដែលជាលទ្ធផល វាបានធ្វើឱ្យទ្រព្យសម្បត្តិអាម៉េរិកមានការធ្លាក់ចុះ។

លើសពីនេះទៀត ការដាក់របាំងពន្ធនេះ បានជះឥទ្ធិពលជាអវិជ្ជមានមកលើផលិតកម្មរបស់សាកលលោក ដែលគេហៅថា Negative supply shock។ ការខូចខាតនូវខ្សែច្រវ៉ាក់ផលិតកម្មនេះ បានរួមចំណែកដោយផ្ទាល់ដល់ វិបត្តិសេដ្ឋកិច្ចសាកល និង ទាញឱ្យសេដ្ឋកិច្ចសាកលលោកធ្លាក់ចុះដុនដាប។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល នឹង មានបច្ច័យជាអវិជ្ជមានបន្ថែមទៀតដល់ប្រាក់ចំណូលបុគ្គលរបស់មនុស្សគ្រប់រូបនៅលើសាកលលោក ដែលអាចនឹងធ្វើឱ្យពួកគេកាត់បន្ថយការចំណាយប្រចាំថ្ងៃ និង ការប្រើប្រាស់ជាសាកល។ បន្ថែមលើនេះទៀត ការកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់ប្រជាជនសាកល បានធ្វើឱ្យរារាំងដល់គំនិតនវានុវត្តន៍ និង ការរីកលូតលាស់នៃបច្ចេកវិទ្យាផង ដែរ។

កំហូចទ្រង់ទ្រាយនៃខ្សែច្រវ៉ាក់ផលិតកម្ម និង ខ្សែច្រវ៉ាក់តម្លៃជាសាកល បានធ្វើឱ្យខូចនូវរចនាសម្ព័ន្ធពាណិជ្ជកម្មអន្តរជាតិ បាត់បង់នូវសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការមិនគោរពនូវគោលការណ៍និងលក្ខខណ្ឌគតិយុត្តនានានៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានចុះហត្ថលេខាដោយ ១២៣ប្រទេសនៅឆ្នាំ១៩៩៥ និង បានបន្ថែមសមាជិកបន្តទៀត។ លើសពីនេះទៀត គោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិកនេះ បានធ្វើឱ្យធ្លាក់ចុះនូវការវិនិយោគ តាមរយៈភាពមិនប្រាកដច្បាស់នៃសេដ្ឋកិច្ចសាកល បានធ្វើឱ្យបាត់បង់ឱកាសក្នុងការប្រើប្រាស់ធនធានសម្រាប់កំណើន ជាពិសេសគឺដើមទុន និង កម្លាំងពលកម្ម។

ផ្ទុយពីគោលនយោបាយរបស់អាម៉េរិក ជាងដល់ឆ្នាំកន្លងទៅនេះ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា ដើម្បីជំរុញឱ្យការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេចបានគោលដៅដែលផ្តល់ផលប្រយោជន៍រួម។ ការតភ្ជាប់រវាងប្រទេសចិននិងប្រទេសពាក់ព័ន្ធសរុប១៤៩ប្រទេស មានភាពកាន់តែស្អិតល្មួត ជាពិសេសក្រោមជំនួយរបស់ចិន ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដែលធ្វើឱ្យការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធមានភាពកាន់តែរលូន។ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសនានាតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺការនាំចូលរបស់ប្រទេសចិនពីប្រទេស«ខ្សែក្រវាត់និងផ្លូវ»បានកើនពីទំហំ ០,៣៧ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៥ ដល់ទំហំ ៣,១ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ ដែលមានកំណើនរហូតដល់ទៅ ៦,៤% ធៀបនឹងឆ្នាំ២០២៣។ បើមើលពីផ្នែកវិនិយោគទៅវិញទៅមក គិតពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៤ ការវិនិយោគទៅវិញទៅមករវាងប្រទេសចិននិងប្រទេសតាមបណ្តោយ«ខ្សែក្រវាត់និងផ្លូវ» មានទំហំសរុប ១,១៧៥ ទ្រីលានដុល្លារអាមេរិក ក្នុងនោះសហគ្រាសចិន បានផ្តល់ឱកាសការងារក្នុងប្រទេសពាក់ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ទាប់ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ។
ក្នុងន័យនេះ យើងមើលឃើញ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ពិភពលោកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការតភ្ជាប់គ្នានៃប្រទេសទាំងអស់លើសាកលលោក ជំរុញកំណើនសេដ្ឋកិច្ចតាមទ្រឹស្តីពហុភាគីនិយម និង សមាហរណកម្មតំបន់និងសាកលភាវូបនីយកម្ម ដែលអាចផ្តល់តម្លៃបន្ថែមសេដ្ឋកិច្ចខ្ពស់ ពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម និង ខ្សែច្រវ៉ាក់តម្លៃសាកល កាន់តែខ្ពស់ និង នាំដល់ភាពរីកចម្រើនរបស់សាកលលោក។ ក្នុងបរិបទនៃរបាំងពន្ធគយរបស់អាមេរិកនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់លើបណ្តាប្រទេសនានាទូទាំងសាកលលោក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ផលិតកម្ម ព្រមទាំងបង្កើនជំនឿចិត្តសេដ្ឋកិច្ចពិភពលោក និង កាត់បន្ថយការថយចុះនៃសេដ្ឋកិច្ចពិភពលោក កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃរបាំងពន្ធ ថែមទាំងផ្តល់នូវផ្លូវថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងកិច្ចសហប្រតិបត្តិការផងដែរ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង