**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

លោក អេម៉ានូអែល ម៉ាក្រុង ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយមេដឹកនាំវៀតណាមនៅសប្តាហ៍ក្រោយ

បរទេស៖ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល គឺជាបញ្ហាចម្បងដែលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយមេដឹកនាំវៀតណាមនៅសប្តាហ៍ក្រោយ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អតីតប្រទេសក្រោមអាណានិគម ខណៈកិច្ចព្រមព្រៀងរាប់សិបមុខអាចនឹងត្រូវចុះហត្ថលេខា។

ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ប្រទេស​វៀតណាម​របស់​ប្រធានាធិបតី​បារាំង​ ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ គឺជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​ធំ​មួយ​នៅ​តំបន់អាស៊ីអាគ្នេយ៍​។ លោក ម៉ាក្រុង គ្រោងនឹងទៅដល់រដ្ឋធានីហាណូយនៅថ្ងៃទី២៥ឧសភា មុនបន្តដំណើរទៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី២៧ឧសភា ហើយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ Shangri-La Dialogue ជាសន្និសីទការពារកំពូលរបស់អាស៊ី ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែឧសភា។

ការិយាល័យ​​ប្រធានាធិបតី​បារាំង ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចព្រមព្រៀងរាប់សិបមុខកំពុងត្រូវបានរៀបចំ ហើយអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

មន្ត្រី​ម្នាក់​ដែល​ដឹង​អំពី​ការ​ចរចា ​បង្ហើបឱ្យដឹង​ថា កតិកាសញ្ញា​ប្រហែល៣០ កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​មុន​ពិធី​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ចន្ទទី២៦ឧសភា។ លោក ម៉ាក្រុង កំពុងដើរតាមគន្លងមេដឹកនាំចិន ជប៉ុន និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការបំពេញទស្សនកិច្ចបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងសញ្ញានៃសារសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់ ចំពេលមានភាពមិនច្បាស់លាស់លើខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល។

កិច្ចព្រមព្រៀងមួយដែលស្ថិតក្រោមការចរចា គឺសម្រាប់ការជំនួសផ្កាយរណបសង្កេតផែនដីដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Airbus Defence និងបានបាញ់បង្ហោះក្នុងឆ្នាំ២០១៣។ មន្ត្រី​ម្នាក់​បាន​ឱ្យដឹង​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មិន​ជាប់​កាតព្វកិច្ច​លើ​នោះ ​អាច​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក ម៉ាក្រុង។ ការពិភាក្សាផ្កាយរណបផ្សេងទៀតកំពុងដំណើរការ។

បារាំងក៏មានបំណងចង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល ដោយមានការរំពឹងទុកលើគម្រោងដែលអាចកកើតឡើងវិញ ក្រោមភាពជាដៃគូផ្លាស់ប្ដូរថាមពលដែលគាំទ្រដោយសហភាពអឺរ៉ុប។

ប្រភព​មួយ​បានបង្ហើបឱ្យដឹង​ថា ថាមពល​នុយក្លេអ៊ែរ​ក៏​នឹង​ស្ថិត​នៅ​លើ​តុ​ចរចាដែរ បើ​ទោះ​ជា​មិន​មាន​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​គេ​រំពឹង​ទុក​ក៏​ដោយ។ វៀតណាមបានសម្រេចចិត្តចាប់ផ្តើមកម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ខណៈកំពុងតស៊ូដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងពីសេដ្ឋកិច្ចដែលកំពុងពង្រីកខ្លួន។

រុស្ស៊ី និងជប៉ុន ហាក់ដូចជានាំមុខក្នុងកិច្ចចរចានុយក្លេអ៊ែរនៅពេលនេះ។ បារាំង កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយរដ្ឋធានីហាណូយផងដែរ។

បារាំងចាប់អារម្មណ៍លើផែនការសម្រាប់ការតភ្ជាប់ផ្លូវល្បឿនលឿនថ្មី រវាងទីក្រុងកំពូលៗរបស់វៀតណាម ហាណូយ និងទីក្រុងព្រៃនគរ ឬ(សៃហ្គន) អតីតដែនដីដែលបារាំងធ្លាប់គ្រប់គ្រង ដែលមានតម្លៃប៉ាន់ស្មាន ៦៧ពាន់លានដុល្លារ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់វៀតណាម៕

អត្ថបទដែលជាប់ទាក់ទង