**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រំលេចវឌ្ឍនភាពរបបសន្តិសុខសង្គមនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ បានរំលេចពីវឌ្ឍនភាពនៃរបបសន្តិសុខសង្គមនៅកម្ពុជា ដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៤០ រហូតមកដល់បច្ចុប្បន្ន។

ការគូសរំលេចនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយស្ដីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីដំណើរវិវត្តនៃការអនុវត្តនូវរបបសន្តិសុខសង្គមឱ្យដឹងដែរថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលេចរូបរាងជាលើកដំបូងនៅកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៤០ ក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា “ហឹបប្រាក់អន្តរវិជ្ជាជីវៈ”។ ប៉ុន្តែគួរឱ្យសោកស្តាយ កម្មវិធីគាំពារសុខភាពនេះ ត្រូវបានបំផ្លាញទាំងស្រុងក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លុះដល់ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គម ត្រូវបានស្ដារឡើងវិញជាជំហានៗ ហើយរហូតដល់ឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិរបបសន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ២០០៧។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ បន្តរំលឹកថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍលើរបបសន្តិសុខសង្គមសម្រាប់សង្គមជាតិ ជាក់ស្តែងនៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ច និងសង្គម ដោយផ្ដោតលើ៤ចំណុចសំខាន់ៗ៖ (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព។ បន្ទាប់មកទៀត កម្មវិធីគាំពារសង្គមតាមរយៈរបបសន្តិសុខសង្គម ត្រូវបានអនុវត្តកាន់តែទូលំទូលាយ ទាំងក្របខណ្ឌរាជរដ្ឋាភិបាល និងវិស័យឯកជន តាមជំហានបន្តបន្ទាប់ ដែលផ្ដល់នូវភាពសំខាន់បំផុតក្នុងការថែទាំសុខភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

សមិទ្ធផល និងវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា គឺជាលទ្ធផលដែលទទួលបានពីផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ដែលកើតចេញពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង