**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

គ្រោះទឹកជំនន់ភ្លាមៗ បង្កជាការរអិលបាក់ដីនៅតំបន់ភ្នំនៃភាគខាងជើងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស៤នាក់

បរទេស៖ គ្រោះទឹកជំនន់ភ្លាមៗ បង្កជាការរអិលបាក់ដីនៅតំបន់ភ្នំនៃភាគខាងជើងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស៤នាក់ ខណៈអ្នកព្យាករ បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ ការណ៍នេះបានកើតឡើងជួនចំពេលត្រី Oarfish បានបង្ហាញខ្លួននៅក្នុងនៃសមុទ្ទវៀតណាម។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលវៀតណាម នៅថ្ងៃចន្ទ ទី១៩ ខែឧសភា។

ការរអិលបាក់ដី បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅស្រុក Ba Be នៃខេត្ត Bac Kan បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍បានបង្ហាញថា ៖«ស្នូរសំឡេងផ្ទុះដ៏សម្បើមមួយត្រូវបានគេឮចេញពីកំពូលភ្នំ។ បន្ទាប់មក ដី ថ្ម និងទឹកបានហូររមៀលធ្លាក់ចុះពីភ្នំ»។

ក្រោយមកមនុស្ស៤នាក់ត្រូវបានស្លាប់។ ជុំវិញបញ្ហានេះ អាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបានអំពាវនាវឱ្យមានការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់សម្រាប់សហគមន៍នៅតាមដងអូរ ទន្លេ និងតំបន់ផ្សេងទៀតដែលងាយរងគ្រោះដោយសារការបាក់ដី។ទន្ទឹមនឹង អ្នកស្រុកត្រូវតែជម្លៀសចេញជាបន្ទាន់។

ភ្លៀងធ្លាក់ដូចបាក់មេឃស្រោចលើប្រទេសវៀតណាមបែបនេះ ជួនចំពេល«ត្រី Oarfish ឬ ត្រីនាំសារនៃគ្រោះរញ្ជួយដី ឬគ្រោះមហន្តរាយ» បានបង្ហាញខ្លួននៅក្នុងដែនសមុទ្ទវៀតណាម។ ជាក់ស្តែង វីដេអូនៃសារព័ត៌វៀតណាមមួយបានបង្ហោះពីប្រជានេសាទចាប់បានត្រីប្រភេទនេះនៅក្នុងដែនសមុទ្ទវៀតណាម រួចពួកគេក៏បានលែងត្រីនោះចូលទៅក្នុងមហាសាគរវិញ។ តាមពិតទៅ ត្រីនេះជាប្រភេទត្រីម្យ៉ាងដែលរស់នៅក្នុងសមុទ្ទទឹកជ្រៅជម្រៅ២០០ម៉ែត្រ ទៅ១០០០ម៉ែត្រក្រោមបាតសមុទ្ទ។

ប្រការនេះហើយបានជាគេសន្មតថានឹងមានគ្រោះរញ្ជួយដី ឬគ្រោះមហន្តរាយណាមួយកើតឡើងនៅពេលដែលវាបង្ហាញខ្លួន ព្រោះនៅពេលដែលវាបណ្តែតខ្លួនមកលើផ្ទៃទឹក នោះប្រាកដជានៅក្រោមបាតសមុទ្ទមានបាតុភូតណាមួយកើតឡើងមិនប្រក្រតីជាក់ជាមិនខាន។

គួរបញ្ជាក់ថា វៀតណាមតែងតែរងនូវការប្រែប្រួលអាកាសធាតុដូចជាគ្រោះរញ្ជួយដីកម្រិតស្រាល ទឹកជំនន់ និងខ្យល់ព្យុះជាដើម។ សូមរំឭកថា កាលពីឆ្នាំមុន មនុស្សចំនួន ៥១៤នាក់បានស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារគ្រោះមហន្តរាយធម្មជាតិ ហើយកាលពីខែកញ្ញា ភាគខាងជើងប្រទេសវៀតណាមត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងយ៉ាកជី ដែលបានឆក់យកជីវិតមនុស្ស៣៤៥នាក់ និងបណ្ដាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណ៣,៣ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង