**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង

ចិននឹងផ្តល់ឥណទានចំនួន ៩.២ពាន់លានដុល្លារអាមេរិក ដល់បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រកាសថា ចិននឹងផ្តល់កម្រិតឥណទានចំនួន ៩.២ពាន់លានដុល្លារអាមេរិក ដល់បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន។

លោកប្រធានាធិបតីចិន បានប្រកាសអំពីឥណទានខាងលើ អំឡុងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃវេទិកាចិន-អាមេរិកឡាទីន ហៅកាត់ថា China-CELAC។

កម្រិតឥណទាននោះ ដែលនឹងត្រូវផ្តល់ឱ្យក្នុងទម្រង់ជាប្រាក់យាន់ ហាក់មានគោលដៅដើម្បីជំរុញ រូបិយបណ្ណរបស់ចិនបន្ថែមទៀតនៅលើឆាកអន្តរជាតិ ស្របពេលដែលចិនកំពុងឈ្មុសឈ្មុលធ្វើឱ្យចំណងទាក់ទងយុទ្ធសាស្រ្តនិង សេដ្ឋកិច្ច ជាមួយតំបន់អាមេរិកឡាទីន កាន់តែស៉ីជម្រៅ។

នៅពេលវេទិកាចិន-អាមេឡាទីន បង្កើតឡើងដំបូងកាលពីឆ្នាំ២០១៥ ទីក្រុងប៉េកាំងបានផ្តល់កម្រិតឥណទានចំនួន ២០ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ជួយដល់សហគ្រាសចិនវិនិយោគ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងតំបន់នេះ។

បើតាមលោក ស៉ី ចិននឹងក៏អនុវត្ត គោលការណ៍មិនចាំបាច់សុំទិដ្ឋាការជាមុន ឬ visa-free សម្រាប់ប្រទេសចំនួន៥ នៅអាមេរិកឡាទីន ផងដែរ ហើយនឹងពង្រីក សម្រាប់ប្រទេសដទៃទៀតជាបន្តបន្ទាប់ នៅពេលខាងមុខ។

គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងចិននិងតំបន់អាមេរិកឡាទីន បានកើនលើស៥០០ពាន់លានដុល្លារ ជាលើកដំបូងកាលពីឆ្នាំមុន ដែលជាកំណើនមកពី៤៥០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣។ ការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិកឡាទីន បានកើនឡើងយ៉ាងច្រើនសម្បើម បើគិតចាប់តាំងពីឆ្នាំ២០០០មក ជាពេលដែលពាណិជ្ជកម្មទ្វេភាគី មានទំហំត្រឹម១២ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង